ក្លឹប​ប្រកាស​ផ្លូវការ​ ​Coutinho ​របួស​ធ្ងន់​ណាស់​ ​មិន​អាច​ជួយ​ Barca ​ពេល​ជួប Juventus

  • 2020-10-26 03:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​Philippe Coutinho ​ត្រូវ​បាន​ក្លឹប​ប្រកាស​នៅ​លើ​វិបសាយ​ថា​ ​រូប​គេ​រង​ របួស​សសៃ​ពួរ​ ​ក្រោយ​ពេល​លេង​ពេញ​តង់ ៩០ នាទី​ទល់​នឹង​ក្រុម Real Madrid ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដោយ​បញ្ចប់​លទ្ធផល ១-៣ ។

Coutinho ក្នុងជំនួប El Classico
តើ​ Coutinho នឹង​ត្រូវ​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ​ប៉ុណ្ណា? មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ពីក្រុម​គ្រូពេទ្យ​ប្រចាំ​ក្លឹប​ Barcelona​​ នៅ​ឡើយ​ទេ ត្រូវ​តាមដាន​ស្ថានភាព​របួស​បន្ត​ទៀត​​សិន។

វគ្គ​សន្សំពិន្ទុក្នុង​​ពូល​ជុំ​ទី ២ ពាន UEFA Champions League រវាងក្រុម Barcelona និង Juventus នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​២៩ ខែតុលា ២០២០ នៅ​ទឹកដីរបស់ Juventus ។ ជម្រាបជូន​ថា ​ក្រោយ​ពេល​ត្រឡប់​ពី​ខ្ចី​ជើង​ជាមួយ​ក្រុម​ជើង​ខ្លាំង​អាឡឺម៉ង់ Bayern Munich ​​ខ្សែ​បម្រើ​ប្រយុទ្ធ​ប្រេស៊ីល Coutinho បង្ហាញ​ខ្លួន ៦ ប្រកួត​រក​បាន ២ គ្រាប់​ រដូវ​កាល ២០២0-២០២១ ៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;