ក្រុម​ ២ ល្បី​លេង​មិន​ចាញ់​​​នៅ Premier League ​ត្រូវ​គេ​ស៊ុត​ចូល​ទាំង​អស់​សប្ដាហ៍​នេះ

  • 2020-10-26 04:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​ ​កន្លង​ទៅ​ ក្រុម Aston Villa ​ចាញ់ ០-៣ Leeds United ​នៅ​ប្រកួត​ទី ៥ របស់​ខ្លួន​។ Aston លេង​ ៥ ប្រកួត​ឈ្នះ​៤ចាញ់១ ។

Jame ពេលលេងទល់នឹង ​Southampton
ចំណែក​ឯ​ក្រុម Everton វិញ​ភ្លាត់​ចាញ់ ០-២ ​Southampton ​នៅ​ប្រកួត​ទី ៦ ដូច​នេះ​ ​ពួកគេ​​​​មិន​អាច​រក្សា​ កំណត់ត្រា​ ​លេង​មិន​ចាញ់​ទៀត​បាន​ឡើយ នៅ​លីគ​កំពូល​អង់គ្លេស។ Everton លេង ៦ ប្រកួត ​(ឈ្នះ៤ ស្មើ១ចាញ់១) ។

​បច្ចុប្បន្ន​ ​Everton ​ឈរ​កំពូល​តារាង​មាន ​១៣ ​ពិន្ទុ​ស្មើ​នឹង Liverpool ​ឯ​ក្រុម ​Aston Villa និង Leicester City ឈរ​លេខ ៣ និង​ ៤ ​មាន ១២ ពិន្ទុ​ស្មើ​គ្នា​ និង​ក្រុម​លេខ ៥, ៦,៧ និង​លេខ ៨ ​ក៏​សុទ្ធ​តែ​មាន​ ១០ ពិន្ទុ​ស្មើៗ​គ្នា (គិត​ត្រឹម​សប្ដាហ៍​ទី ៦ នេះ) ​៕

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

ក្រុម Aston Villa ​ចាញ់ ០-៣ Leeds United

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;