ឈ្នះ​មេដាយ​ច្រើន​ ប៉ុន្តែ​គ្រូ​វាយ​កូន​ឃ្លី​លើ​តុ​មហាផ្ទៃ​ឃើញសិស្ស​មាន​ចំណុច​ខ្វះខាត​

  • 2020-10-26 09:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​តំណាង​ក្លឹប​វាយ​កូន​ឃ្លី​លើ​តុ​ ក្រសួង​មហាផ្ទៃ​ ថា​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​សិស្ស​របស់​ខ្លួន​ទទួល​បាន​មេដាយ​មាស​ច្រើន​គ្រឿង​មែន​ ប៉ុន្តែ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ត្រូវ​កែតម្រូវ​ឡើង​វិញ។​

រូបភាព NOCC
ឃុន​ ផានិត​ គ្រូ​បង្វឹក​របស់​ក្លឹប​វាយ​កូន​ឃ្លី​លើ​តុ​ បាន​ឲ្យ​ដឹង​ថា​ បើ​សរុប​មេដាយ​ក្លឹប​របស់​លោក​ឈ្នះ​បាន​រហូត​១៩​គ្រឿង​ មាន​ទាំង​មាស​ និង​ប្រាក់។​ ប៉ុន្តែ​កូន​សិស្ស​លោក​មួយ​ចំនួន​មើល​ឃើញ​ថា​មាន​ចំណុច​ខ្វះខាត​បញ្ហា​អារម្មណ៍​ ហាក់​មិន​ទាន់​ចេះ​គ្រប់គ្រង​បាន​ល្អ​ ការ​ប្រកួត​ឈាន​ដល់​វគ្គ​សំខាន់​ ឬ​ពិន្ទុ​ប្រកៀកប្រកើយ​លែង​សូវ​ធ្វើ​បាន​ល្អ។​

ចំណុច​ខ្វះខាត​ទាំង​ប៉ុន្មាន​ខាង​លើ​ លោក​នឹង​ព្យាយាម​កែប្រែ​ឲ្យ​ប្រសើរ​ឡើង​វិញ​ដើម្បី​មាន​សមត្ថភាព​ពេញលេញ​ នៅ​ពេល​ឈាន​ជើង​ដល់​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ផ្សេងៗ​នៅ​ពេល​ខាង​មុខ​នេះ​ជា​ពិសេស​នៅ​ស៊ីហ្គេម។​

ទិដ្ឋភាពថ្ងៃបិទបញ្ចប់

ក្លឹប​វាយ​កូន​ឃ្លី​លើ​តុ​ក្រសួង​មហាផ្ទៃ​គឺ​ជាប់​ចំណាត់​ថ្នាក់​លេខ១​ នៅ​កម្មវិធី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​លើក​ទី១​ ឆ្នាំ​២០២០​ នេះ​ដោយ​ឈ្នះ​មេដាយ​សរុប​ ១៩​គ្រឿង​ មាស៧ ​ប្រាក់​៦​ សំរឹទ្ធ៦៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;