ឆ្មាំ​ការពារ​មហាក្សត្រី មិន​អាច​ទៅ​បន្ទប់​ទឹក​ពេល​កំពុង​ភារកិច្ច​ឡើយ ចុះ​ពួក​គេ​ដោះ​ទាល់​ដូចម្ដេច?

  • 2020-10-27 06:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មាន​​តំណែង​ជា​ឆ្មាំ​ការពារ​មហាក្សត្រី​អង់គ្លេស អ្នក​ទាំង​នោះ​ត្រូវ​តែ​រក្សា​ភាព​រឹងមាំ​ និង​​ភាព​ម៉ឺងម៉ាត់​ជា​​ទីបំផុត បើ​ទោះ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​​​បែប​ណា​ក៏​ដោយ។ ក្រុម​ឆ្មាំ​ការពារ​ត្រូវ​ឈរ​នៅ​ទ្រឹង​មួយ​កន្លែង​ជា​ច្រើន​ម៉ោង​ក្នុង​១​ថ្ងៃៗ ដោយ​មិន​មាន​សិទ្ធិ​អង្គុយ ឬ​ឆ្លៀត​ពេល​សម្រាក​​​នោះ​ទេ ខណៈ​ពួក​គេ​កំពុង​​បំពេញ​ភារកិច្ច​​របស់​ខ្លួន។ រឿង​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ថា​សូម្បី​តែ​ពេល​ឈឺ​​បត់​ជើង​តូច​​ធំ ក៏​​ក្រុម​ឆ្មាំ​ការពារ​គ្មាន​សិទ្ធិ​ដើរ​ចេញ​ពី​ភារកិច្ច​ទៅ​បន្ទប់​ទឹក​បាន​​ឡើយ។

បើ​អ៊ីចឹង ពួក​គេ​បត់​ជើង​តូច​ធំ​យ៉ាង​ដូចម្ដេច? អ្វី​ដែល​យើង​ត្រូវ​ចាប់​អារម្មណ៍​​គឺ​នៅ​ត្រង់​ខោ​ដែល​ពួក​គេ​ស្លៀក។ ក្នុង​ករណី​​ទ្រាំ​ទប់​បត់​ជើង​​មិន​បាន នោះ​ពួក​គេ​ចាំ​បាច់​ត្រូវ​​នោម ឬ​បន្ទោបង់​​ដាក់​ខោ​តែ​ម្ដង លុះ​ត្រា​ណា​តែ​​​ចប់​ម៉ោង​ការងារ។ ខោ​​​ដែល​ឆ្មាំ​ការពារ​ស្លៀក​​ដាច់​ខាត​ត្រូវ​តែ​មាន​ពណ៌​ខ្មៅ ហើយ​ក្រាស់ និង​ធ្វើ​ពី​រោម​សត្វ។ ពណ៌​ខ្មៅ និង​ភាព​ក្រាស់​​នៃ​ខោ​នឹង​ជួយ​បិទ​បាំង​មិន​ឲ្យ​មនុស្ស​ម្នា​មើល​ឃើញ​​​ពី​ស្នាម​ប្រឡាក់ រី​ឯ​រោម​សត្វ​វិញ​នឹង​ជួយ​ផ្ដិត​កាក​សំណល់ ឬ​ទឹក​នោម​ឲ្យ​​នៅ​ជាប់​ខោ និង​មិន​ឲ្យ​ហូរ​​ចេញ​មក​តាម​ជើង​ខោ​បាន​​នោះ​ទេ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

;