៩ខែ ឆ្នាំ២០២០ ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជាថយចុះ ៧៤,១ភាគរយ

  • 2020-10-27 02:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១ ២៤៧ ៦៨០នាក់ ថយចុះ ៧៤,១% និងទទួលបានទេសចរផ្ទៃក្នុង ៧ ២៨៤ ៤០៩នាក់ ថយចុះ ៥១,៩% ដែលការថយចុះនេះគឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។​​

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣,៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤,៤% និងផ្សេងៗ ២,៣%។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦,២% ទេសចរធុរកិច្ច និងការទូតមាន ២០,៧% និងប្រភេទផ្សេងៗ ៣,១%)។

តាមការព្យាករនៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១,៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩។ អ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖

  • សេណារីយ៉ូទី១៖ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣)

  • សេណារីយ៉ូទី២៖ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥)

ក្រសួងទេសចរណ៍បានបន្តថា រយៈពេល៩ខែ ឆ្នាំ២០២០ មានទេសចរផ្ទៃក្នុង ៧ ២៨៤ ៤០៩នាក់ ដែលបានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេស ថយចុះ ៥១,៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក្នុងនោះទេសចរជាតិមានប្រមាណ ៥ ៥៦២ ៥៣១នាក់ ថយចុះ ៣៨,២% និងទេសចរបរទេសមានប្រមាណ ១ ៧២១ ៨៧៨នាក់ ថយចុះ ៧២%។

តាមការព្យាករឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០% ធៀបនឹងឆ្នាំ២០១៩ ខណៈទេសចរផ្ទៃក្នុងនឹងវិលមកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគីឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;