ប្រាក់​រង្វាន់​ ​បឹងកេត​ ​ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា​ ​ជាប់​លេខរៀង​ទី​ ​៦ ​ក្នុង​តំបន់​អាស៊ាន​

  • 2020-10-27 03:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ក្នុង​តំបន់​អាស៊ាន​ ​ប្រាក់​រង្វាន់​ក្រុម​គ្រង​ជើងឯក​លីគ​កំពូល​ ​តាម​ប្រទេស​ទាំង ១០ ​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​។ ក្នុង​នោះ ​កម្ពុជា​ ​ជាប់​លេខរៀង​ទី​ ​៦ ​នៅ​ឈរ​លើ​លីគ​កំពូល​​ប្រទេស​ ឡាវ ​ទីម័រ​ខាង​កើត​ និង​ប្រុយណេ។

បឹង​កេត ​គ្រង​ជើង​ឯក​លីគ​កំពូល ​កម្ពុជាលើកទី ៤
​ជម្រាប​ជូន​ដែរ​ថា រដូវកាល ២០២០ ​ប្រាក់​រង្វាន់​ក្រុម​គ្រង​ជើង​ឯក​លីគ​កំពូល ​កម្ពុជា បឹងកេត ទទួល​បាន ១៥០ លាន​រៀល រីឯ​ក្រុម​រង​ជើងឯក ព្រះខ័នរាជ​ស្វាយ​រៀង​ ទទួល​បាន ៦០ លាន​រៀល​។

​ក្រុម​លេខ ៣ គឺភ្នំពេញ​ក្រោន​ ទទួល​បាន ៥០ លាន​រៀល ​និង​ក្រុម​លេខ​៤ ទ័ព​ (សមាគមខេមរភូមិន្ទ) ទទួល​បាន​ ៤០​លាន​រៀល៕

ខាងក្រោម​នេះ​គឺ​ជា តារាង​ប្រាក់​រង្វាន់​ក្រុម​គ្រង​ជើងឯក​លីគ​កំពូល​ ​តាម​ប្រទេស​ទាំង ១០៖

ប្រភពរូប៖ ហ្វេសប៊ុកផេក Marin Football Talk

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;