តិចទៀតនឹងមានផ្លូវជាតិ ភ្ជាប់ពីបាត់ដំបង ទៅសៀមរាបហើយ!
- 2020-10-27 04:02:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចទៀតនឹងមានផ្លូវជាតិ ភ្ជាប់ពីបាត់ដំបង ទៅសៀមរាបហើយ!
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា គ្រោងសាងសង់ផ្លូវជាតិថ្មី១ខ្សែ ភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប ប្រវែង ៧២,១៥៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ការសាងសង់នេះ នឹងធ្វើឡើងដោយក្រុមហ៊ុនផ្លូវនិងស្ពានចិន CHINA ROAD AND BRIDGE CORPORATION។
សូមជម្រាបថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (វ.ហ.ប.ស.ព) លើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាបនេះ ក្រោមការដឹកនាំរបស់លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
បន្ទាប់ពីពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានឯកភាពគ្នានូវចំណុចមួយចំនួនដូចខាងក្រោម៖
១-រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលស្រុកពាក់ព័ន្ធ ឯកភាព និងសូមគាំទ្រចំពោះគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION។
២-ក្រុមហ៊ុន PPIC ត្រូវរៀបចំនិងបញ្ជូលនូវធាតុចូលទាំងអស់ដែលនៅក្នុងអង្គប្រជុំបានលើកឡើង ដើម្បីអាចបន្តនីតិវិធីប្រជុំនៅក្រសួងបរិស្ថាន និងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយក្រសួងបរិស្ថាន។
៣-ស្នើសុំអោយម្ចាស់គម្រោង និងក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION ធ្វើការពិចារណារាល់មតិយោបល់ និងសំណូមពររាល់ធាតុចូលដែលលើកឡើងក្នុងអង្គប្រជុំទាំងមូល៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប