NASA បង្ហាញពីការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើភពព្រះចន្ទ
- 2020-10-27 07:01:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NASA បង្ហាញពីការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើភពព្រះចន្ទ
ចន្លោះមិនឃើញ
ភ្នាក់ងារអង្កេតតារាសាស្រ្ត (SOFIA) នៃអង្គការ NASA នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ពីការរកឃើញទឹកជាលើកដំបូងដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើភពព្រះចន្ទ (ត្រង់ចំណុចដែលមានពន្លឺ ដូចក្នុងរូបខាងក្រោម)។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ភ្នាក់ងារ SOFIA បានអង្កេតឃើញម៉ូលេគុល H20 នៅរណ្តៅ Clavius លើផ្ទៃដីភពព្រះចន្ទ ស្ថិតនៅប៉ូលខាងត្បូង។ រណ្តៅនេះ ស្ថិតក្នុងចំណោមរណ្តៅដ៏ធំបំផុត ដែលអាចមើលឃើញពីផែនដី។
គេបានធ្វើការប្រៀបធៀបថា វាលខ្សាច់សាហារ៉ា មានបរិមាណទឹកច្រើនជាង ១០០ដង នៃទឹកបរិមាណទឹកដែលត្រូវបានរកឃើញលើភពព្រះចន្ទ។ យ៉ាងណាក៏ដោយ ទោះជាវាមានបរិមាណតិចប៉ុន្តែគេលើកជាសំណួរថា តើទឹកនេះកើតឡើងយ៉ាងដូចម្តេច ព្រោះវាមិនស៊ីគ្នានឹងបរិយាកាសភពព្រះចន្ទឡើយ។
អង្គការកំពុងពិនិត្យមើលថាតើគួររកវិធីយកទឹកដែលរកឃើញនេះ មកប្រើប្រាស់យ៉ាងដូចម្តេច ព្រោះតែវានឹងផ្តល់សារៈសំខាន់ក្នុងកម្មវិធីបញ្ជូនមនុស្សទៅភពព្រះចន្ទ ឬហៅថាកម្មវិធី Artemis នៅឆ្នាំ២០២៤៕