សារព័ត៌មានចិន៖ មីស៊ីល​ដែល​តៃវ៉ាន់ទិញ​ពីអាមេរិក ១០០គ្រាប់នោះ គឺកងទ័ពចិន​អាច​កម្ទេចយ៉ាង​ស្រួល

  • 2020-10-28 02:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មាន​ចិន Global Times បានសរសេរ​រិះគន់​សព្វាវុធ​ដែលតៃវ៉ាន់​ទិញ​ពីអាមេរិកថ្មីៗនេះ ថា​ជារបស់​អន់គុណភាព ប៉ុន្តែ​អាមេរិក ទទួល​បាន​លុយចំណេញ​យ៉ាងក្រាស់ក្រែល។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សារព័ត៌មាននេះ បាន​លើកឡើង​ពី​សព្វាវុធ៣ប្រភេទ ក្នុងនោះមាន​មីស៊ីល Harpoon ដែល​អាមេរិកទើបតែសម្រេច​ចិត្តលក់ឱ្យ​តៃវ៉ាន់ ១០០គ្រាប់ តម្លៃជិត ២,៤ពាន់លានដុល្លារ។ Global Times អះអាងថា មីស៊ីល​នេះ ផលិត​តាំងពី​ទសវត្សរ៍ឆ្នាំ​១៩៨០មកម្ល៉េះ ហើយ​ប្រព័ន្ធមីស៊ីល​របស់​កងទ័ពចិន អាចកម្ទេច​វាបាន​យ៉ាងងាយស្រួលជាទីបំផុត។

ចំណែក​សព្វាវុធ ២ប្រភេទទៀត ដែល​សារព័ត៌មានចិន អះអាងថាប្រើមិនកើតដែរនោះ គឺ​ជានាវាចម្បាំង Oliver Hazard Perry Class Frigates និង​រថក្រោះ M1A2 Abrams។

សូមជម្រាប​ថា រដ្ឋាភិបាល​ចិន បាន​ប្រកាស​ដាក់ទណ្ឌកម្មក្រុមហ៊ុនផលិតអាវុធ​អាមេរិកចំនួន ៣ ដែល​ពាក់ព័ន្ធនឹង​ការលក់អាវុធឱ្យ​តៃវ៉ាន់ រួមមាន Lockheed Martin, Boeing និង ​Raytheon៕

ចុចអាន៖ មើលវីដេអូនេះហើយ​ទើបដឹងថា តៃវ៉ាន់​មិនស្តាយ​លុយទិញ​មីស៊ីល Harpoon ១០០គ្រាប់ពីអាមេរិកឡើយ

ប្រភព៖ Global Times

អត្ថបទថ្មី
;