នេន ទុំ ទប់អារម្មណ៍​ខឹង​លែង​បាន​ចំពោះ​អ្នក​គាំទ្រ​

  • 2020-10-28 02:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​រ៉េប​លោក ទី ទុំ ហៅ​នេន ទុំ បង្ហាញ​ការ​អន់ចិត្ត​ចំពោះ​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​សួ​លោក​ថា ពេល​ណា​ចេញ​បទ​ចម្រៀង​ថ្មី​បន្ថែម​ទៀត ខណៈ​ដែល​រូប​លោក​ខំខ្នះខ្នែង​ណាស់​ដែរ​ក្នុង​ការ​ផលិត និង​ចេញ​បទ​ចម្រៀង​ថ្មីៗនោះ។

ពាក្យសម្ដី​បែប​លេងសើច លាយឡំ​នឹង​ការ​ខឹងសំបារ​ដែល​តារា​ចម្រៀង​រូប​នេះ​បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិលម្ង៉ៃ មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច្នេះ៖"ចេញ​បទ​ឡើង​ចង់​គាំង​Youtube ហើយ នៅ​គេ​សួ​ថា​ពេល​ណា​បាន​ចេញ​បទ​ទៀត។ ចុក​ណាស់ ដំណាក់​កាល​នេះ​ហើយ មាន​តែ​ឡើង​ច្រៀង​ស្រាត​ទេ ទើប​បាន​ល្បី"។

នេន ទុំ ទើប​ចេញ​បទ​ចម្រៀង​អឹមវី បែប​រ៉េប​មួយបទក្រោម​ចំណង​ជើង​ថា"គេ​ថា​ខ្មែរ​ខ្ជិល" និង​បទ​មួយ​ទៀត​ដែល​ជា​ការ​ច្រៀង​រួម​គ្នា​រវាង​លោក និង​អ្នក​នាង​ខាត់ សុឃីម ក្រោម​ចំណង​ជើង​ថា"កូន​អ្នក​ណា​គេ"។ បទ​ទាំង​ពីរ​ដែលោក​ទើប​ចេញ​នៅ​ឆ្នាំ​២០២០ នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា និង​ស្ដាប់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

ទន្ទឹម​នឹង​ការ​ប្រតិកម្ម​របស់​នេន ទុំ ចំពោះ​ប្រិយមិត្ត​អ្នក​ស្ដាប់​ជុំវិញ​ការ​ចេញ​បទ​ចម្រៀង​ថ្មីៗ​នេះ ក៏​មាន​អ្នក​ចម្រៀង​ខ្លះ​បាន​បង្ហាញ​ការអន់ចិត្ត​ចំពោះ​បរិបទ​វិស័យ​បទ​ចម្រៀង​នៅ​កម្ពុជា​ដែល​ដេញ​ជើង​គ្នា​ចេញ​បទ​ថ្មីៗ​ច្រើន តែ​មិន​សូវ​មាន​គុណភាព​ដែល​ធ្វើ​ឲ្យ​បទ​ចម្រៀង​ភាគ​ច្រើន​ស្លាប់​មុន​អ្នក​ច្រៀង ហើយ​អ្នក​ចម្រៀងOriginal Song ឬផលិតកម្មដែលខ្វះលទ្ធភាព ពិបាកនឹងដើរតាម ឬខិតខំផលិតយ៉ាងណាក៏ពុំទាន់ចិត្ដអ្នកស្ដាប់មួយឆាវៗដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;