ព្រោះតែមិនចង់ឱ្យបង្ក្រាបបាតុកម្ម! តំណាងរាស្រ្តថៃម្នាក់ ស៊ូអារដៃសម្រក់ឈាមក្នុងពេលប្រជុំសភា

  • 2020-10-28 02:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Wisarn Techateerawat វ័យ៦៤ឆ្នាំមកពីគណបក្សភឿថៃ បាន​អារដៃសម្រក់ឈាម​ក្នុងអំឡុង​កិច្ចប្រជុំសភា​ពិសេស​មួយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២០ អំពី​បាតុកម្ម​ដែលកំពុង​ផ្ទុះឡើង​ក្នុងប្រទេស។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក​បាន​និយាយថា លោកមិន​ចង់ឱ្យ​រដ្ឋាភិបាលប្រើប្រាស់​កម្លាំង​ទៅបង្ក្រាបក្រុមបាតុករក្មេងៗដែលសុទ្ធតែជានិស្សិតនោះឡើយ ពោលគឺ​លោកមិនចង់ឃើញ​ឈាមហូររបស់​ប្រជាជនឡើយ។ ភ្លាមៗនោះ លោក​ក៏បាន​ដកកូនកាំបិត​មួយ​ចេញពីហោប៉ៅ ហើយអារដៃខ្លួនសម្រក់ឈាម​ចំនួន ៣ដង ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ក្នុងសភាទាំងមូល។

យ៉ាងណាមិញ កិច្ចប្រជុំសភានេះ មិនផ្អាកត្រឹមហ្នឹងឡើយ ដោយបន្តកិច្ចពិភាក្សាគ្នាដដែល ខណៈតំណាងរាស្រ្តបក្សប្រឆាំងខាងលើ ត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យ ដោយរបួសរបស់លោកត្រូវបានដេរអស់៩ថ្នេរ៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;