ផ្លូវការ៖ ​ប្រធាន​ក្លឹប Barcelona ​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​ដោយ​ខ្លួន​ឯង

  • 2020-10-28 03:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ​Josep Maria Bartomeu និង​ក្រុមប្រឹក្សាភិបាល​ ​បាន​ប្រកាស​លា​លែង​ចេញ​ពី​តំណែង​ប្រធាន​ក្លឹប FC Barcelona ដោយ​ខ្លួន​ឯង ក្រោយ​ពេល​ដឹក​នាំ​ក្លឹប​អស់​រយៈ​ពេល ៦ ឆ្នាំ​។

អតីតប្រធាន​ក្លឹប FC Barcelona
​កាល​ពី​ថ្ងៃ​ទី ២៦ ​ខែ​តុលា ២០២០ លោកធ្លាប់បាន​និយាយ​ថា គ្មាន​បំណង​ចង់​ចុះចេញ​ឡើយ ស្រាប់​តែ​រំលង​ត្រឹម​​តែ​មួយ​ថ្ងៃក្រោយ ឃើញ​ការ​ប្រកាស​ពី​ក្លឹប​ផ្លូវការ ពី​ការ​សម្រេចិត្តរបស់​លោក។

​ជម្រាប​ជូន​ដែរ​ថា ក្លឹប​នៅ​តំបន់​កាតាឡាន់​ខាង​លើ នឹងដំណើការ​បោះឆ្នោត​ជ្រើសរើស​ ប្រធាន​ក្លឹប​ថ្មី នៅ​ខែមីនា ឆ្នាំ ២០២១។ ​បេក្ខជនដែល​កំពុង​មាន​ប្រជា​ប្រិយភាព​អាច​នឹង​​ក្លាយ​ជា ប្រធាន​ក្លឹប​គឺ​លោក Victor Font​ ដែល​ជា​អ្នក​ជំនួញ​ធំ​ម្នាក់​នៅ​អេស្ប៉ាញ ៕

លោក Victor Font​

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;