រូបមន្តទាំង៧យ៉ាងដែលធ្វើអោយអ្នកឈប់គេងស្រមុក

  • 2020-11-06 04:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការគេងស្រមុកជារឿងដែលរំខានបំផុតសម្រាប់មនុស្សនៅជុំវិញខ្លួនហើយជាពិសេសគេអាចគិតថាអ្នកអាចនឹងមានជម្ងឺទាក់ទងនឹងផ្លូវដង្ហើម។ វាមានកត្តាជាច្រើនដែលធ្វើអោយអ្នកស្រមុកពេលដែលកំពុងលង់លក់ស្រួល។ នេះជាវិធីទាំង៧ ដែលអ្នកអាចសាកអនុវត្តដោយចាប់ផ្តើមសិក្សាពីប្រភពនៃបញ្ហានីមួយៗ។

១. រក្សាតុល្យភាពទម្ងន់

ទម្ងន់មានការកើនឡើងអាចជាមូលហេតុគេងស្រមុក ដោយសារសន្ទះដង្ហើមមានការបាំងដែលអ្នកពិបាកនឹងដកដង្ហើម។ អ្នកគួរតែរក្សាទម្ងន់អោយនៅថេរទើបជាការប្រសើរ។

២. កុំគេងត្រលប់ចុះត្រលប់ឡើង

ការគេងបែបនេះវានឹងធ្វើអោយអណ្តាតទៅបាំងផ្លូវដង្ហើម ហើយវាជាហេតុបញ្ចេញសម្លេងពេលដែលគេង។

៣. កុំព្យាយាមផឹកជាតិអាល់កុលមុនពេលចូលគេង

ជាតិអាល់កុលនឹងធ្វើអោយបំពង់កមានការខូចខាត ហើយអ្នកនឹងស្ទះដង្ហើមពេលយប់ម្តងៗ។

៤. ហាមជក់បារី

ការជក់បារីកំពុងតែបំផ្លាញផ្លូវដង្ហើមអ្នកពិតប្រាកដណាស់ ព្រោះថាអ្នកនឹងមិនអាចដកដង្ហើមមានភាពងាយស្រួលដូចពេលមុន ហើយវានឹងបង្កអោយអ្នកគេងស្រមុកបាន។

៥. ធ្វើអោយច្រមុះមានភាពស្រឡះ

ជាទូទៅមនុស្សដកដង្ហើមតាមច្រមុះច្រើនជាងមាត់ នៅពេលដែលអ្នកតឹងច្រមុះឬសម្បូរដោយសំបោរ វាក៏ជាកត្តាមួយដែរធ្វើអោយអ្នកស្រមុក។

៦. ប្រើប្រាស់ឧបករណ៍ជំនួយ

ការប្រើប្រាស់ឧបករណ៍ជំនួយដូចជា silicone nose clip, dental crown, ឬជាប្រភេទខ្នើយស្រមុក វានឹងជួយអ្នកអោយមានភាពធូរស្បើយបានខ្លះ។

៧. ពិគ្រោះជាមួយគ្រូពេទ្យ

បើសិនជាអ្នកមានការសង្ស័យនឹងស្ថានភាពរបស់អ្នក អ្នកអាចធ្វើការពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ថាតើអ្នកអាចធ្វើបែបណាបានខ្លះ៕

រូបភាព៖ Pinterest

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;