លោកប្រាយុទ្ធ និយាយយ៉ាងម៉េចរឿងគេប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោកចេញពីតំណែង?
- 2020-11-01 02:23:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកប្រាយុទ្ធ និយាយយ៉ាងម៉េចរឿងគេប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោកចេញពីតំណែង?
ចន្លោះមិនឃើញ
បន្ទាប់ពីមានពាក្យចចាមអារាមថា ក្រុមបាតុករមួយគ្រោងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលថៃរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ប៉ុន្តែលោកបានបញ្ជាក់អះអាងវិញថា គ្មាននរណាម្នាក់ចង់ធ្វើបែបនេះនោះទេ។
ថ្លែងទៅកាន់អ្នកកាសែត ក្រោយកិច្ចប្រជុំមួយនៅក្រសួងការពារជាតិថៃ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោកប្រាយុទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងមិនដែលគិតពីរឿងនេះទេ។ យើងត្រូវការភាពប្រុងប្រយ័ត្ន និងទប់ស្កាត់ស្ថានភាពបច្ចុប្បន្នកុំឱ្យកើនឡើងបន្ថែមទៀត»។
លោកបន្តថា «ខ្ញុំមិនមែនថាមានការធ្វើរដ្ឋប្រហារ ឬអត់ទេ ប៉ុន្តែគ្មាននរណាម្នាក់ចង់ធ្វើរឿងហ្នឹងទេ»។
គួររំលឹកដែរថា ខណៈដែលប្រជាជនថៃ ដែលសុទ្ធតែជាយុវជននោះ បានធ្វើបាតុកម្មទាមទារឱ្យលោកប្រាយុទ្ធ ចុះចេញពីតំណែង លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ បានសរសេរតាមទំព័រហ្វេសប៊ុករបស់លោកស្រី រំលឹកអំពីព្រឹត្តិការណ៍ស្រដៀងគ្នានេះ កាលពី៦ឆ្នាំមុន។
លោកស្រីបញ្ជាក់ថា៖ «ថ្ងៃនេះ ព្រឹត្តិការណ៍ដូចគ្នាបានកើតឡើងចំពោះលោកប្រាយុទ្ធវិញហើយ។ និស្សិត បងប្អូនប្រុសស្រី ចង់ឃើញប្រទេសផ្លាស់ប្តូរ ហើយពួកគេអំពាវនាវឱ្យលោកប្រាយុទ្ធ ចុះចេញ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ខ្ញុំបានតាមដានស្ថានភាពក្នុងប្រទេសដោយក្តីបារម្ភ»។ វាបានរំលឹកខ្ញុំពីពេលដែលអ្នក (ប្រាយុទ្ធ) ស្នើខ្ញុំដូច្នេះកាលពី ៦ឆ្នាំមុន ថាខ្ញុំយល់ព្រមឬអត់។ ហើយខ្ញុំសង្ឃឹមថា អ្នកនឹងចងចាំថ្ងៃនោះ ហើយធ្វើការសម្រេចចិត្តដោយឆាប់រហ័ស ដើម្បីឱ្យប្រទេសស្ងប់ស្ងាត់ និងដើរទៅមុខ»៕