អ្នកដើរតួអង្គ James Bond បាន​ទទួលមរណភាព​ហើយ

  • 2020-11-01 02:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Sean Connery ដែល​ជាតារាសម្តែងដើរតួអង្គ James Bond ដ៏ល្បីល្បាញបំផុត បាន​ទទួលមរណភាព​ហើយ​ដោយ​ជរាពាធ​ក្នុង​អាយុ ៩០ឆ្នាំ។

លោកបានស្លាប់​ក្នុងអំឡុង​ពេល​ដេកលក់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២០ នៅ Bahamas។

តារាសម្តែងសញ្ជាតិស្កុតលែន​រូបនេះ បាន​បង្កើតភាពល្បីល្បាញ​ក្នុងវិស័យភាពយន្តអស់រយៈពេល ៥ទសវត្សរ៍មកហើយ ក្នុងនោះ​លោក​បានឈ្នះពានរង្វាន់អូស្កាក្នុងឆ្នាំ​១៩៨៨ ចំពោះ​ការដើរតួសម្តែងរបស់លោក ក្នុងរឿង The Untouchables។ រឿងល្បីៗផ្សេងទៀតរបស់លោករួមមាន៖ The Hunt for Red October, Highlander, Indiana Jones និង The Last Crusade and The Rock ជាដើម។

លោក Jason Connery ដែលត្រូវជាកូនប្រុសរបស់​លោក Sean Connery បាននិយាយថា «សមាជិកគ្រួសារ​របស់គាត់ជាច្រើននាក់ បានស្ថិតនៅជុំវិញគាត់ ក្នុងពេល​គាត់​ស្លាប់​ពេលយប់​ នៅក្រុង Nassau។ រឿង Thunderball របស់​គាត់​ត្រូវបាន​ចាក់បញ្ចាំងនៅទីនោះ»។

លោកបន្តថា៖ «វាជាថ្ងៃដ៏សោកសង្រេង​មួយ​ចំពោះ​អ្នកដែលស្គាល់ និងស្រឡាញ់​ប៉ារបស់ខ្ញុំ ហើយក៏ជាក្តីទុក្ខចំពោះ​មនុស្ស​ទាំងអស់​នៅជុំវិញពិភពលោក ដែល​បាន​រីករាយ​នឹងកាដូដ៏អស្ចារ្យ​នៅពេល​គាត់​ជាតារាសម្តែង»៕

ប្រភព៖ BBC

អត្ថបទថ្មី
;