ឈប់សម្រាក ៤ថ្ងៃខេត្ត ៣នេះ មានភ្ញៀវទៅលេងច្រើនជាងគេ

  • 2020-11-03 01:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃទី ២ វិច្ឆិកា ២០២០ថា រយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤ ៦៩៨ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែការចំណាយការថមថយជាងមុន។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកនោះ មានភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥ ៥៦៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩១៣០ នាក់។ ក្នុង​នោះ​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​ដើរ​លេង​កម្សាន្ត​ច្រើន​ជាង​គេ​មាន ខេត្តសៀមរាប ១៦៧ ២២៥ នាក់ ខេត្តកំពត៧៣ ៥៩២ នាក់ និង​ខេត្តព្រះសីហនុ ៥៤ ៤០០ នាក់។

អត្ថបទថ្មី
;