ចូល​សិល្បៈ​យូរយារ​ ទី​បំផុត ខេម ហ៊ាន​ចេញ​រក​ស៊ី​ហើយ ដោយ​បោះ​ទុន​ជាង​២០ម៉ឺន​ដុល្លារ​ឯណោះ

  • 2020-11-03 03:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​ចូល​សិល្បៈ​ប្រមាណ ១០​ឆ្នាំ ទើប​តែ​ពេល​នេះ លោក ខេម ដែល​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra បាន​​សាក​ល្បង​ចេញ​រក​ស៊ី​​ហើយ ដោយ​អាជីវកម្ម​ដំបូង​មួយ​នេះ បាន​ប្រើ​ដើម​ទុន​រហូត​ជាង​២០ម៉ឺន​ដុល្លារ​ឯណោះ។

ចំណុច​គួរ​ចាប់​អារម្មណ៍ ខេម មិន​បាន​ចាប់​អាជីវកម្ម​​អចលនទ្រព្យ​ដូច​ថៅកែ​​របស់​ខ្លួន​ឡើយ ពោល​គឺ​លោក​បាន​បើក​ជា​​ភោជនីយដ្ឋាន​(Pub) លក្ខណៈ​ស្តង់ដារ​មួយ​កន្លែង​ឈ្មោះ​ថា "T&Y Restaurant" ដែល​មាន​ទីតាំង​នៅ​ម្ដុំ​វត្ត​សំរោងអណ្ដែត។ ខេម ប្រាប់​ថា លោក​បាន​សិក្សា​ពី​អាជីវកម្ម​មួយ​នេះ ព្រម​ទាំង​ការ​ជ្រើសរើស​ទីតាំង អស់​រយៈ​ពេល​ច្រើន​ឆ្នាំ ទើប​សម្រេច​នា​ពេល​នេះ។

តារាចម្រៀង​ប្រុស​លើក​ឡើង​ថា ទីតាំង​ខាង​លើ គឺ​ជា​ទីកន្លែង​ល្អ​មួយ ព្រោះ​ថា ទី​នោះ មាន​ហាង​ច្រើន ប៉ុន្តែ​ហាង​បែប​​(Pub) មានBand ច្រៀង​បែប​នេះ មិន​ទាន់​មាន​នៅ​ឡើយ​ទេ ដូច​នេះ​ការ​បើក​នៅ​ទីតាំង​នេះ វា​ពិត​ជា​ងាយ​ស្រួល​​ដល់​​អតិថិជន​ដែល​ចង់​សប្បាយ​បែប​ផាប់ មិន​ចាំ​បាច់​ចូល​កណ្ដាល​ទី​ក្រុង​នោះ​ទេ អាច​មក​កន្លែង​លោក​បាន​។

តាម​របាយការណ៍ ខេម បាន​បោះទុន​វិនិយោគ​លើ​អាជីវកម្ម​ទី​១​មួយ​នេះ​ដល់​ទៅ​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ ចេញ​រក​ស៊ី​លើក​នេះ មិន​មាន​អ្នក​ណា​ម្នាក់​ចូល​ហ៊ុន​ជា​មួយ​ឡើយ គឺ​លោក​បើក​ផ្ដាច់​មុខ​តែ​ម្ដង ប៉ុន្តែ​ក្នុង​នោះ​មាន​ការ​ប្រឹក្សា​ពី​បង​ប្រុស​របស់​លោក​ម្នាក់ដែរ។ ខេម បាន​ពន្យល់​នៃ​ពាក្យ T&Y Restaurant មាន​ន័យ​ថា (Thank you អរគុណ) ដែល​​ពាក្យ​មួយ​នេះ​មនុស្ស​គ្រប់​គ្នា​តែង​និយាយ​ជា​ការ​គួរសម។

តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ បាន​ពន្យល់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​(ផាប់) ​នេះ ក៏​ព្រោះ​តែ លោក​គិត​ថា ​ខ្លួន​ចង់​មាន​មុខរបរ​បន្ទាប់​បន្សំ​​មួយ​ក្រៅ​ពី​ការងារ​សិល្បៈ ត្បិត​​​អី​​ទៅ​ថ្ងៃ​អនាគត​មិន​អាច​តែ​ពឹង​លើ​សិល្បៈ​មួយ​មុខ​បាន​ឡើយ។

T&Y Restaurant បាន​បើក​លក់​សាល​ល្បង​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ឃើញ​​ថា មាន​ការ​​គាំទ្រ​ច្រើន ថ្ងៃ​​សម្ពោធ​ជា​ផ្លូវ​ការ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាង​នេះ។ ភ្ញៀវ​កិត្តិយស​ដែល​ធ្វើ​ខួប​កំណើត​ និង​កម្មវិធី​ជប់លៀង​ផ្សេងៗ​​ និង​មានការ​ Discount យ៉ាង​ពិសេស​ជូន​ភ្ញៀវ​កិត្តិ​យស​ផង​ដែរ។

តាម​រយៈ​ការ​ចេញ​មក​រកស៊ី​លើក​នេះ គេ​មើល​ឃើញ​ថា តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ឆ្នាំង បាន​វិវត្ត​មួយ​ជំហាន​ទៀត ក្រោយ​ពី​បាន​ក្លាយ​ជា​សមាជិក​គ្រួសារ Galaxy Navatra ជា​ទ្រនំ​ធំ និង​កក់​ក្ដៅ​មួយ។ យ៉ាង​ណា សាមី​ខ្លួន បញ្ជាក់​ថា នេះ​ជា​ការ​ត្រៀម​ខ្លួន​មួយ សម្រាប់​ពេល​អនាគត​ដ៏​វែងឆ្ងាយ។ លោក​ថា លោក​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​នេះ ក៏​ព្រោះ​តែ លោក​គិត​ថា ​ខ្លួន​ចង់​មាន​មុខរបរ​បន្ទាប់​បន្សំ​​មួយ​ក្រៅ​ពី​ការងារ​សិល្បៈ ត្បិត​​​អី​​ទៅ​ថ្ងៃ​អនាគត​មិន​អាច​តែ​ពឹង​លើ​សិល្បៈ​មួយ​មុខ​បាន​ឡើយ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;