​ក្រុម​ Ajax ​តេស្ត​វិជ្ជមាន​កូវីដ១៩ ​ម្ដង ១១ នាក់​ហើយ​ត្រូវ​លេង UCL យប់​នេះ​

  • 2020-11-03 03:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុង​ចំណោម​ ១១ ​នាក់​នៃ​បញ្ជី​ឈ្មោះ​កីឡាករ ២៥ នាក់​របស់​ក្រុម​ខ្លាំង​មក​ពី​ហូឡង់ Ajax ​ត្រូវ​បាន​ក្លឹប​ចុះ​ផ្សាយ​ផ្លូវការ​ថា ​ពួក​គេ​តេស្ត​រក​ឃើញ​ផ្ទុក​វិជ្ជមាន​វីរុស​កូវីដ១៩ ​ទៅ​ហើយ​។

​ដូច​នេះ​ ​កូន​ក្រុម​របស់​លោក Erik ten Hag នៅ​សល់​តែ ១៧ នាក់​ទេ​ក្នុង​ក្រុម​ ​ជាពិសេស​នៅ​សល់​តែ​ ​អ្នក​ចាំទីម្នាក់​គត់ (​កីឡាករ​បំរុង​ក៏​ឆ្លង​វីរុស​ដែរ)។ នៅ​រាត្រី​ថ្ងៃ​អង្គារ​ម៉ោង ៣ យប់ ថ្ងៃទី ៣ខែ​តុលា​នេះ Ajax ​នឹង​ត្រូវ​លេង​នៅទឹកដី​ដាណឺម៉ាក​ ទល់​នឹង​ក្រុម ​FC Midtjylland ជុុំទី៣។

ក្នុង​ពូល ​D ក្រោយ​ប៉ះ​គ្នា​២ជុំ ក្រុម​ឈរ​លេខ១ក្នុង​ពូល​គឺ Liverpool ​រក​បាន ៦ ពិន្ទុ​ឯ Atalanta ​មាន៤ ពិន្ទុ​និង Ajax ​ឈរ​លេខ ៣ ​មាន​តែ ១ ពិន្ទុ​គត់ (ចាញ់​១ស្មើ១)។ ពូល​នេះ មាន Liverpool, Ajax, Atalanta ​និង​ ​FC Midtjylland ៕

រូបភាពក្លឹប៖ Ajax

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;