ដឹងពី​ជំងឺតាមរយៈ មុន!

  • 2020-11-03 08:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ភាគច្រើន​បានកើតមុន ត្រង់ចំណុចផ្សេងៗលើផ្ទៃមុខ។ អ្នកដឹងទេថា ទីតាំងដែលមុនកើតនោះ ក៏អាចបញ្ជាក់ពីជំងឺរបស់អ្នកបានដែរ។ សូមមើលខាងក្រោម៖

  • មុននៅលើថ្ងាស

យោងទៅតាមក្បួនពេទ្យ តំបន់ខាងលើរោមចិញ្ចើម គឺទាក់ទងទៅនឹងថង់ទឹកប្រមាត់ និងថ្លើមរបស់អ្នក។ ដូច្នេះបើមុនលេចឡើងនៅលើថ្ងាស គឺជាការព្រមានមួយទាក់ទងនឹងបញ្ហា ប្រព័ន្ទរំលាយអាហារ ថ្លើម និងសុខភាពមិនល្អដូចជាគេងមិនគ្រប់គ្រាន់ ... ជាពិសេសនៅពេលអ្នកស្ថិតក្នុងភាពតានតឹងធ្ងន់ធ្ងរ។

ដើម្បីព្យាបាលវា, ត្រូវផ្លាស់ប្តូររបៀបរស់នៅរបស់អ្នក, គេងយ៉ាងហោចណាស់ 7 ម៉ោង និងផឹក 2 លីត្រទឹកក្នុងមួយថ្ងៃដើម្បីបន្សាបជាតិពុល។ លើសពីនេះទៅទៀតអ្នកមិនគួរញ៉ាំស្ករ និងទឹកដោះគោច្រើនទេ ព្រោះវាអាចបណ្តាលឱ្យប៉ះពាល់ដល់រន្ធញើស!

  • មុននៅត្រង់ច្រមុះ

ច្រមុះត្រូវបានផ្សារភ្ជាប់ទៅនឹងសួត និងបេះដូងរបស់អ្នក។ ឡើងមុនត្រង់តំបន់ច្រមុះបង្ហាញថាអ្នកកំពុងញ៉ាំម្ហូបអាហារ ហឹរ សាច់និងអំបិលច្រើនពេក។ នេះនាំឱ្យក្រពះមិនរំលាយអាហារ ឬឈាមរត់មិនល្អ។

ផ្លាស់ប្តូររបបអាហាររបស់អ្នក មកញុំាផ្លែឈើ បន្លែ និងប្រូតេអ៊ីនត្រី។ អ្នកក៏គួរតែតាមដានសម្ពាធឈាមរបស់អ្នក និងបន្ថែមវីតាមីន B ក្នុងខ្លួន!

  • មុនលើថ្ពាល់

ថ្ពាល់ខាងឆ្វេងពាក់ព័ន្ធជាមួយថ្លើម។ ប្រសិនបើអ្នកមានមុននៅលើថ្ពាល់ឆ្វេង សូមព្យាយាមជៀសវាងការធ្វើការធ្ងន់ក្នុងអំឡុងពេលនេះ និងបន្ថែមអាហារជួយអោយត្រជាក់ក្នុងដូចជាញុំា ផ្លែត្រឡាច, ត្រសក់ជាដើមដើម្បីជៀសវាងក្តៅខ្លួន។

ចំណែកថ្ពាល់ខាងស្តាំពាក់ព័ន្ធនឹង សួត។ ដូច្នេះអ្នកគួរតែហាត់ប្រាណ និងដកដង្ហើមវែងៗនៅពេលព្រឹកដើម្បីបង្កើនខ្យល់នៅក្នុងសួតរបស់អ្នក។ ឡើងមុននៅលើថ្ពាល់ខាងស្តាំក៏ជាសញ្ញាមួយនៃការញុំាជាតិស្ករច្រើនពេក។ ដូច្នេះអ្នកតមចំណីអាហារ បង្អែម ទឹកដោះគោជាដើម ... !

  • មុនជុំវិញមាត់

ប្រសិនបើអ្នកមានមុននៅជុំវិញមាត់ ប្រាកដណាស់ថា របបអាហាររបស់អ្នកមិនល្អ។ តំបន់នៅជុំវិញមាត់ត្រូវបានទាក់ទងទៅនឹងសរីរាង្គរំលាយអាហារដូចជា ពោះវៀន និងថ្លើម។

ដូច្នេះអ្នកគួរតែកាត់បន្ថយញុំាអាហារដែរ ហឹរ ឬអាហារចៀន បំពង។ លើសពីនេះ អ្នកគួរញុំាផ្លែឈើអោយបានច្រើន ក៏ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពផងដែរ។

  • មុននៅលើចង្កា

បញ្ហាអ័រម៉ូន ឬមានអារម្មណ៏តានតឹងពេក អាចបណ្តាលអោយកើតមុនលើចង្កា។ អ្នកគួរតែសម្រាក ផឹកទឹកឱ្យបានច្រើន និងលេបថ្នាំអូមេហ្គា 3 ។

ប្រសិនបើស្ថានភាពនេះនៅតែបន្តកើតមាន សូមទៅរកគ្រូពេទ្យឯកទេសដើម្បីពិនិត្យ។ ក្រៅពីនេះ ការដាក់ដៃរបស់អ្នកនៅលើចង្កាក៏ជាទម្លាប់អាក្រក់ដែលនាំឱ្យកើតមុននៅតំបន់នេះផងដែរ៕

ប្រភព៖ ហ្វេសប៊ុក Medical News for Cambodia

អត្ថបទថ្មី
;