​ក្រុម ​Leeds United ​ចាញ់​លើក​ដំបូង​ក្នុង​ដី​ខ្លួន​ឯង​ ​ក្រោយ​ពេល Leicester លត់ ៤ គ្រាប់​

  • 2020-11-03 04:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​របស់​លោក​ ​Marcelo Bielsa ​កំពុង​តែ​កាន់​កំណត់ត្រា​មិន​ល្អ​ទេ​ ​ពេល​នេះ​ពោល​គឺ ​បរាជ័យ​​២លើក ផ្ទួនៗ​​ក្នុង​ទឹកដី​ខ្លួន​ឯង ​លើក​ដំបូង​។ លេង​ក្នុង​កីឡដ្ឋាន Elland Road​​ ម្ចាស់​ផ្ទះ ​Leeds ត្រូវ​បានក្រុម​ខ្លាំង Leicester City ស៊ុត​បញ្ជូល​ទី ៤ គ្រាប់​ ចប់​ប្រកួត​លទ្ធផល ១-៤ ។

​​Leeds United ជា​ក្រុម​ទើប​នឹង​ឡើង​មក​លីគ​កំពូល​ អង់គ្លេស ​បាន​ខ្ទាត​ដល់​លេខ ១២ ក្នុង​តារាង​ទៅ​ហើយ ក្រោយ​ពេល​លេង​បាន ៧ សប្ដាហ៍ (ឈ្នះ ៣ ចាញ់ ៣ ស្មើ១) ​រកបាន​តែ ១០ ពិន្ទុ​។

រី​ឯ​ក្រុម​កញ្ជោង​ខៀវ​ ហក់​មក​ឈរ​លេខ ២ ​មាន ១៥ ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Liverpool ​ដែល​រក​បាន ១៦ ពិន្ទុ​ក្នុង ៧ ប្រកួត​ដូចគ្នា៕ ប្រភព៖ OptaJoe

Leeds United ពេលប៉ះនឹង Leicester
លទ្ធផលសប្ដាហ៍ទី ៧ នៅ PL

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;