ផ្លូវជាតិលេខ ២, ៣ ផ្លូវព្រៃស និងផ្លូវលេខ 20A ត្រូវបានដាក់ឲ្យចរាចរឡើងវិញ

  • 2020-11-03 06:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ៣ ផ្លូវព្រៃស និងផ្លូវលេខ 20A ចាប់ពីរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ ដល់ស្រុកកណ្តាលស្ទឹង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ ត្រូវបានជួសជុលរួច និងដាក់​ឲ្យ​ចរាចរជាបណ្តោះអាសន្ន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​នៅ​លើ​ផេក​របស់ ក្រសួង​សា​ធារ​ណការ និងដឹកជញ្ជូន នៅ​ថ្ងៃ​ទី ៣ វិច្ឆិកា ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បន្ថែម​ថា ផ្លូវលេខ ២១៧ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវ បានដាក់ឲ្យចរាចរចំពោះរថយន្តទេសចរ ត្រីចក្រយានយន្ត និងទោចក្រយានយន្ត លើក​លែងរថយន្តដឹកជញ្ជូនធុនធ្ងន់។ ចំពោះផ្លូវជាតិលេខ ៤ បាននិងកំពុងជួសជុល និងដាក់ឲ្យចរាចរ​យាន​យន្តគ្រប់ប្រភេទ ឯទំនប់ស្ទឹងព្រែកត្នោតក្នុងសង្កាត់ស្ពានថ្ម ក៏បាននិងកំពុងជួសជុល និងអាចធ្វើចរាចរជាធម្មតាឡើងវិញ៕

ប្រភព៖ ក្រសួង​សា​ធារ​ណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;