[វីដេអូ] ក្រុម ២ មកពីអាឡឺម៉ង់លត់គេទក់សាច់ ៦ គ្រាប់ដូចគ្នានៅ Champions League យប់មិញ
- 2020-11-04 03:42:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
[វីដេអូ] ក្រុម ២ មកពីអាឡឺម៉ង់លត់គេទក់សាច់ ៦ គ្រាប់ដូចគ្នានៅ Champions League យប់មិញ
ចន្លោះមិនឃើញ
ក្រុមមកពីលីគកំពូលអាឡឺម៉ង់ Bayern Munich និង Borussia Moenchengladbach បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយសារតែអាចស៊ុតបញ្ចូលទី ៦ គ្រាប់ដូចគ្នាក្រោយប្រកួតនៅជុំទី ៣ នៅ UCL យប់មិញ។
នៅពូល A ក្រុមមកពីអូទ្រីស Salzburg ត្រូវក្រុមខ្លាំង Bayern Munich ស៊ុតបញ្ចូលទី ៦គ្រាប់ ចំណែកឯពូល B វិញក្រុមនៅអ៊ុយក្រែន Shakhtar Donetsk ត្រូវបានក្រុម Borussia Moenchengladbach លត់ ៦ គ្រាប់ដែរ។
ចប់ប្រកួត ក្រុមទាំង២សុទ្ធតែឈរលេខ១ក្នុងពូល។ សម្រាប់ Bayern Munich បង្កើតបានកំណត់ត្រាថ្មីនៅ UCL ឈ្នះ ១៤ ប្រកួតជាប់ៗគ្នា៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖