Werner ​វិះ​​រក​បាន Hat-trick ​តែ​ធ្វើ​ឲ្យ​បាត់​ឱកាស​មាស​មួយ​នេះ​​​ [វីដេអូ]

  • 2020-11-05 02:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Timor Werner ​អាច​រក​បាន ២គ្រាប់​ក្នុង​ចំណោម​គ្រាប់​ឈ្នះ ៣-០ ​របស់ Chelsea ​លើ​ក្រុម​មក​ពី​បារាំង Rennes ។ ក្នុងការប្រកួតនោះពេលនាំមុខ ៣ គ្រាប់​មុន ខ្សែប្រយុទ្ធមកពីអាឡឺម៉ង់​រូប​នោះ បាន​តែ​ធ្វើ​ឲ្យ​បាត់​ឱកាស​មាស​ វិះនឹងរកបាន Hat-trick ទៅហើយ។

Werner ស៊ុតបាល់ខុស ពេលមានឱកាស​មាស​
​ក្រោយ​ចប់​ប្រកួត​​ក្នុង​ជុំ​ទី ៣ វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល UEFA Champions League ក្រុម Chelsea ដែល​នៅ​ក្នុង​ពូល E យក​បាន ៧ ​ពិន្ទុ​ស្មើ​នឹង Sevilla ​ដែល​ឈ្នះ​យប់​មិញ​ដែរ។ ​ចំណែក​ឯ​ក្រុម FC Krasnodar និង Rennes ស្មើ​គ្នា​ម្នាក់​១ពិន្ទុគត់។

​គិត​មក​ទល់​ពេល​នេះ Werner ​បង្ហាញ​ខ្លួន​ឲ្យ តោខៀវ បាន១៥ដងរកបាន ៩ គ្រាប់​ហើយ (គិតគ្រប់កម្មវិធីរបស់ក្លឹប)៕

Edouard Mendy ធ្វើបាន Clean sheet ៧ ដង
លទ្ធផលពូល E ប្រកួត​ជុំ​ទី ៣

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;