Toyota Crown ឆ្នាំ២០២១ ចេញលក់នៅជប៉ុន តម្លៃជាង ៤ម៉ឺនដុល្លារ
- 2020-11-05 02:43:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Crown ឆ្នាំ២០២១ ចេញលក់នៅជប៉ុន តម្លៃជាង ៤ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota បានប្រកាសចេញលក់រថយន្ត Crown ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសជប៉ុន។
ថ្វីបើមានផ្នែកខាងក្រៅដូចគ្នាទាំងស្រុងជាមួយស៊េរីឆ្នាំមុន ប៉ុន្តែខាងក្នុងវាបានអាប់ដេតលើផ្នែកតាប្លូកណ្តាល និង ប្តូរកន្លែងរន្ធខ្យល់ម៉ាស៊ីនត្រជាក់កណ្តាល ទៀតផង។ មិនតែប៉ុណ្ណោះ Crown ក៏បំពាក់អេក្រង់ Touchscreen ទំហំ ១២,៣អ៊ីញថ្មីផងដែរ។
រថយន្ត Sedan ប្រណីតរបស់ Toyota នេះមានបំពាក់កញ្ចប់បច្ចេកវិទ្យា Toyota Safety Sense ជំនាន់ចុងក្រោយមកស្តង់ដារ ដោយក្នុងនោះមានមុខងារសំខាន់ៗដូចជា radar cruise control, pre-crash safety with dayand nighttime pedestrian detection និង daytime cyclist detection ជាដើម។
Toyota Crown ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤១សេះ និង ម៉ាស៊ីន Hybrid ២ជម្រើសទៀត គឺ ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២២សេះ និង ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៥៤សេះ។
រថយន្តនេះកំពុងដាក់លក់នៅក្នុងប្រទេសជប៉ុន ក្នុងតម្លៃចាប់ពី ៤៦ ៧០០ដុល្លារ ទៅ ៧០ ៥០០ដុល្លារ៕