មាន​តែក្រុម ៤ គត់​កាន់​កំណត់ត្រា​ឈ្នះ​ទាំង​អស់​ ​គិត​ត្រឹម​៣ប្រកួត​វគ្គ​ ៣២ក្រុម UCL

  • 2020-11-05 02:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹមជុំ​ទី ៣ ឬពាក់កណ្ដាលទីនៃ វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ឬវគ្គ ៣២ក្រុម UEFA Champions League ​រដូវកាល ២០២០/២០២១ ​ក្រោយ​ចប់​ការ​ប្រកួត គេ​បាន​រក​ឃើញ​ថា​មាន ៤ ​ក្រុម​គត់​ដូច​ជា​ Bayern Munich, Barcelona, Liverpool ​និង Manchester City ដែល​ធ្វើបាន​ល្អជាងគេគឺ ឈ្នះ​ទាំង​អស់ ។

-​ក្រុម​ខ្លាំង​ Bayern Munich ​៣ ​ប្រកួត​ស៊ុត​ចូល​គេ​ ​១២ ​គ្រាប់​​របូត​វិញ ៣ គ្រាប់​យក​បាន ៩ ពិន្ទុ។

-​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​៣ ​ប្រកួត​ស៊ុត​ចូល​គេ ​៩ ​គ្រាប់​របូត​វិញ ២ គ្រាប់​យក​បាន ៩ ពិន្ទុ។

-​ក្រុម​ហង្ស​ក្រហម Liverpool ​៣ ប្រកួត​ស៊ុត​ចូល​គេ​ ​៨ គ្រាប់​មិន​របូត​១គ្រាប់​សោះ​យក​បាន ៩ ពិន្ទ។

-​ក្រុម​មេឃ​ខៀវ Man City ​៣ ​ប្រកួត​ស៊ុត​ចូល​គេ​ ​៩ គ្រាប់​របូត​វិញ ១​គ្រាប់​យក​បាន ៩ ពិន្ទុ។ ​

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;