ឧត្តមសេនីយ៍នគរបាល ២៨រូប ដាក់ឲ្យចូលនិវត្តន៍
- 2020-11-05 04:05:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧត្តមសេនីយ៍នគរបាល ២៨រូប ដាក់ឲ្យចូលនិវត្តន៍
ចន្លោះមិនឃើញ
ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៨០ ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃចំនួន ២៨រូប ដែលក្នុងនោះរួមមាននគរបាលថ្នាក់ឧត្តមសេនីយ៍ឯក ៤រូប ថ្នាក់ឧត្តមសេនីយ៍ទោ១៤ និងថ្នាក់ឧត្តមសេនីយ៍ត្រី ១០រូប។
ក្នុងចំណោមឧត្តមសេនីយ៍ទាំង២៨រូបនោះដែលត្រូវដាក់ឲ្យចូលនិវត្តន៍នោះ ក៏មានឧត្តមសេនីយ៍ទោ ២រូបដែលឧស្សាហ៍មានឈ្មោះចុះផ្សាយលើទំព័រសារព័ត៌មានក្នុងស្រុកនានានោះមាន ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អតីតស្នងការនៃស្នងការនគរបាលខេត្តកណ្តាល និងឧត្តមសេនីយ៍ទោ ហ៊ួត ចាន់យ៉ារាន់ ស្នងការរងនៃស្នងការនគរបាលរាជធានីភ្នំពេញផងដែរ៕