ចេញហើយ​លទ្ធផល​ធ្វើតេស្តកូវីដ របស់ថ្នាក់​ដឹកនាំ​ និង​មន្រ្តីក្រសួង​ការបរទេស​ដែល​ពាក់ព័ន្ធទាំងអស់

  • 2020-11-05 04:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បាន​បញ្ជាក់​នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០២០នេះថា ថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ​នៃ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ទាំងអស់ ដែល​បាន​ធ្វើតេស្ត គឺមានលទ្ធផល​អវិជ្ជមានកូវីដ១៩។

ការ​ធ្វើតេស្តនេះ បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងខាងលើ បាន​ទាក់ទងផ្ទាល់ជាមួយ​រដ្ឋមន្រ្តីការបរទេសហុងគ្រី ដែល​ត្រូវបានរកឃើញមានផ្ទុកកូវីដ១៩។

ទោះជាយ៉ាងណា ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងខាងលើ នឹង​បន្ត​ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃទៀត និងរង់ចាំការធ្វើតេស្តជាបន្តបន្ទាប់ទៀត តាមការកំណត់​របស់​ក្រសួងសុខាភិបាល៕

អត្ថបទថ្មី
;