​ក្រុម​ ៣ មក​ពី​អង់គ្លេស​ល្អៗ​ណាស់​ឈ្នះ​​ទាំងអស់​ ​នៅ Europa League ​យប់មិញ

  • 2020-11-06 03:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Spurs, ​​Arsenal ​និង Leicester City ​ដែល​ជា​ក្រុម​មក​ពី​លីគ​កំពូល​អង់គ្លេស​ ​សុទ្ធ​តែ​អាច​យក​បាន​ជ័យ​ជម្នះ​ដូច​គ្នា​ យប់​មិញ​នេះ​។

ក្រុមមាន់ខ្នាយមាស Spurs ឈ្នះ ៣-១ លើក្រុម​ប៊ុលការី Ludogorets Razgrad ឯ​កាំភ្លើង​ធំ ​Arsenal ​ឈ្នះ​ ៤-១ ​លើ​ក្រុម​​ន័រវេស Molde និងក្រុម​ខ្លាំង​កញ្ជោងខៀវ ​Leicester City ​ឈ្នះ​​ ៤-០ ​លើ​ក្រុម​ព័រទុយហ្គាល់ ​SC Braga ។

​ក្រុម​ទាំង​បី ក៏​កំពុង​តែ​​ឈរ​លេខ ១ ​ក្នុង​ពូល​ផង​ដែរ ដោយ​Spurs (ឈ្នះ២ចាញ់១) មាន ៦ ពិន្ទុ។ កាំភ្លើង​ធំ ​មិន​ទាន់​ចាញ់​សោះ ៣ ប្រកួត​ស៊ុត​ចូល​គេ​ ​៩ គ្រាប់​របូត​វិញ ២ គ្រាប់​យក​បាន ៩ ពិន្ទុ​។ កញ្ជោង​ខៀវ​ ​ក៏​មិន​​ទាន់​ចាញ់​ដូច​គ្នា ​៣ ​ប្រកួត​ស៊ុត​ចូល​គេ ​៩ គ្រាប់​ដូច​គ្នា របូត​វិញ​តែ ១ គ្រាប់​គត់ ​យក​បាន ៩ ពិន្ទុ​ពេញ៕

Arsenal
Leicester City
Spurs
លទ្ធផលពូល B ជុំទី ៣
លទ្ធផលពូល G ជុំទី ៣
លទ្ធផលពូល J ជុំទី ៣

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;