លោកប្រាយុទ្ធថា ឱ្យតែរកមនុស្សបែបនេះបាន លោកនឹងចេញពីតំណែងភ្លាម
- 2020-11-06 03:53:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកប្រាយុទ្ធថា ឱ្យតែរកមនុស្សបែបនេះបាន លោកនឹងចេញពីតំណែងភ្លាម
ចន្លោះមិនឃើញ
លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានអះអាងថា លោករីករាយក្នុងការឱ្យបុគ្គលដែលប្រសើរជាងលោក មកកាន់តំណែងជំនួសលោក ដោយលោកថាលោកហត់នឿយណាស់ក្នុងការប្រើសិទ្ធិអំណាច។
លោកបានបញ្ជាក់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីមួយនៅមហាវិទ្យាល័យការពារជាតិថៃ យ៉ាងដូច្នេះថា៖ «ប្រសិនបើក្នុងពេលខាងមុខ មានមនុស្សដែលប្រសើរ មានប្រសិទ្ធភាព និងស្មោះត្រង់ជាងខ្ញុំ រូបគេនោះនឹងបន្តការងារពីខ្ញុំ ហើយទទួលខុសត្រូវលើជោគវាសនារបស់ប្រទេស»។
យ៉ាងណាមិញ លោកបន្តថា៖ «ប៉ុន្តែនៅក្នុងពេលកាន់អំណាច គឺមិនមែនជារឿងលេងសើចទេ។ ខ្ញុំបានប្រើអំណាចយ៉ាងច្រើន នៅពេលខ្ញុំជាមេបញ្ជាការជើងគោក អស់រយៈពេល ៤ឆ្នាំ»។
លោកប្រាយុទ្ធ លើកឡើងថា លោកប្រើអំណាចដើម្បីការពារមនុស្សល្អ និងដាក់ទោសលើអ្នកប្រព្រឹត្តអាក្រក់។ ការប្រើប្រាស់អំណាចពីរនេះ គឺលំបាករួចហើយ។
«មនុស្សជាច្រើន ចោទខ្ញុំថាប្រើអំណាចខុសច្បាប់ ខ្ញុំមិនដឹងថា ខ្ញុំខុសច្បាប់ត្រង់ណាទេ។ ខ្ញុំតែងតែធ្វើអ្វីៗស្របតាមច្បាប់ទាំងអស់»៕