រកឃើញ​ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំនេះហើយ!

  • 2020-11-07 13:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបវិសាខា បានគ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) ឆ្នាំ​២០២០នេះហើយ បន្ទាប់ពីយកឈ្នះ ណាហ្គាវើល ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រអម្បាញ់មិញនេះ នៅពហុកីឡដ្ឋានជាតិ។ នេះជាពានរង្វាន់​ទី១ហើយ របស់​វិសាខា ដែលមានមូលដ្ឋាន​នៅរាជធានីភ្នំពេញនេះ។

២គ្រាប់របស់វិសាខាខាងលើនេះ ធ្វើបាន​ដោយ កែវ សុខផេង នៅនាទី៤១ និង ឆេង ម៉េង នៅនាទី៥៧។

ចំណែកចំណាត់ថ្នាក់ទី៣ បានទៅលើខេត្តព្រៃវែង បន្ទាប់ពីយកឈ្នះភ្នំពេញក្រោន ក្នុងលទ្ធផល ៤-២៕

អត្ថបទថ្មី
;