ដឹងអត់ ប្រាក់​ខែ​ប្រធានាធិបតី​អាមេរិក​ធ្លាប់​ឡើង​បាន​៥​ដង ហើយ​ម្ដងៗ​ឡើង​​ប៉ុន្មាន​ដុល្លារ?

  • 2020-11-09 05:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ចាប់​តាំង​ពី​ឆ្នាំ​១៧៨៩ មក​ទល់​នឹង​បច្ចុប្បន្ន ប្រាក់​ប្រចាំ​ឆ្នាំ​របស់​ប្រធានាធិបតី​អាមេរិក​​ធ្លាប់​ឡើង​​បាន​ចំនួន ៥​ដង។ លោក George Washington ដែល​ជា​ប្រធានាធិបតី​ដំបូង​គេ​​ទទួល​បាន​ប្រាក់​កម្រៃ​ចំនួន ២៥០០០​ដុល្លារ​ក្នុង​១​ឆ្នាំ។ ប្រាក់​២៥០០០​ដុល្លារ​នេះ​មិន​តិច​ទេ​នា​សម័យ​កាល​នោះ ព្រោះ​បើ​​គិត​តាម​លុយ​បច្ចុប្បន្ន វា​​ស្មើ​នឹង​ប្រហែល​ជាង ៧៣​ម៉ឺន​ដុល្លារ​ឯណោះ។

ប្រវត្តិ​នៃ​ការ​តំឡើង​​ប្រាក់​ប្រចាំ​​ឆ្នាំ​​របស់​ប្រធានាធិបតី​អាមេរិក មាន​ដូច​ខាង​ក្រោម៖

  • ឆ្នាំ​​១៧៨៩៖ ប្រាក់​​ប្រចាំ​ឆ្នាំ​ប្រធានាធិបតី​មាន​ចំនួន ២៥០០០​ដុល្លារ (គិត​លុយ​បច្ចុប្បន្ន​ស្មើ​ជាង ៧៣​ម៉ឺន​ដុល្លារ)

  • ឆ្នាំ​១៨៧៣៖ ប្រាក់​ប្រចាំ​ឆ្នាំ​ប្រធានាធិបតី​​មាន​ចំនួន ៥០០០០​ដុល្លារ (គិត​លុយ​បច្ចុប្បន្ន​ស្មើ​ជាង ១ ០៨០ ០០០​ដុល្លារ)

  • ឆ្នាំ​១៩០៩៖ ប្រាក់​ប្រចាំ​ឆ្នាំ​ប្រធានាធិបតី​មាន​ចំនួន ៧៥០០០​ដុល្លារ​ (គិត​លុយ​បច្ចុប្បន្ន​ស្មើ​ជាង ២,១​លាន​ដុល្លារ)

  • ឆ្នាំ​១៩៤៩៖ ប្រាក់​ប្រចាំ​ឆ្នាំ​ប្រធានាធិបតី​អាមេរិក​មាន​ចំនួន ១០០ ០០០​ដុល្លារ (គិត​លុយ​បច្ចប្បន្ន​ស្មើ​ជាង ១,០៨​​លាន​ដុល្លារ)

  • ឆ្នាំ​១៩៦៩៖ ប្រាក់​ប្រចាំ​ឆ្នាំ​ប្រធានាធិបតី​អាមេរិក​មាន​ចំនួន ២០០ ០០០​ដុល្លារ (គិត​លុយ​បច្ចុប្បន្ន​ស្មើ​ជាង ១,៤​លាន​ដុល្លារ)

  • ឆ្នាំ​២០០១ - សព្វ​ថ្ងៃ៖ ប្រាក់​ប្រចាំ​ឆ្នាំ​ប្រធានាធិបតី​អាមេរិក​មាន​ចំនួន ៤០០ ០០០​ដុល្លារ (កាល​ពី​ឆ្នាំ​២០០១ លុយ​ប៉ុណ្ណេះ​ស្មើ​នឹង​លុយ​បច្ចុប្បន្ន​ជាង ៥៨​ម៉ឺន​ដុល្លារ)៕

ប្រភព៖ thebalance ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;