សិល្បករ នាំ​គ្នា​សោកស្ដាយ តារាចម្រៀង​ជើងចាស់ នី សាលឿន បាត់បង់​ជីវិត​នៅ​ថ្ងៃ​នេះ

  • 2020-11-09 05:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​នេះ សិល្បករ​ខ្មែរ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស បាន​ចូល​រួម​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​ធនធាន​តារា​ចម្រៀង​ជើង​ចាស់ នី សាលឿន ដែល​បាន​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​នេះ។

សិល្បករ ទាំង​នោះ​មាន​ដូច​ជា លោក ប៉ែន ចំរុង អ្នក​នាង អាំង ចិន្តា និង​តារា​ចម្រៀង និង​ពិធីករ​ទូរទស្សន៍​កម្មវិធី​ប្រដាល់ លោក ហេង សារ៉េត ជា​ដើម។ ពួក​គេ​បាន​ពោល​ពាក្យ​សោក​ស្ដាយ​ព្រម​គ្នា ក្រោយ​ទទួល​ដំណឹង​ថា លោក នៅ សាលឿន ម្ចាស់​បទ "ស្នេហ៍​ក្នុង​សុបិន" បាន​លា​ចាក​ជនរួម​ជាតិ​ទាំង​អស់​គ្នា​ទៅ​ហើយ។

លោក ប៉ែន ចំរុង ថ្លែង​ថា៖ "ហ៊ឺ​ពិត​ជា​លឿន​ពេក បង​ប្អូន​អើយ បង​ប្រុស នី សាលឿន ម្ចាស់​បទ « ស្នេហ៍​ក្នុង​សុបិន្ត» បាន​លា​ចាក​លោក​យើង​ហើយ​លា​រហូត​គ្មាន​ថ្ងៃ​ត្រឡប់​ឡើយ ហើយ​ខ្ញុំ​សូម​ចូលរួម​សោក​ស្តាយ​ចំពោះ​ក្រុម​គ្រួសារ​គាត់​ផង និង​សូម​អោយ​វិញ្ញាណក្ខ័ន្ត​បង​ទៅ​កាន់​សុគតិភព​ផង​ចុះ!”

"ខ្ញុំ​សែន​សោកស្តាយ​លោក​ពូ​ណាស់! ខ្ញុំ​សូម​ចូល​រួម​សោកស្តាយ និង ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក​ពូ​ផង!”។ អតីត​តារាចម្រៀង អាំង ចិន្តា។

"ចូល​រួមសោកស្តាយ និង​រម្លែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ផង បង​ជា​អាយដល​ក្នុង​ចិត្ត​ខ្ញុំ​មក​រហូត ខំ​ច្រៀង​តាម​បង​តែ​មិន​ដូច​សោះ​សង្ឃឹម​ថ្ងៃ​ណា​មួយ​បាន​ជួប​បង​តែ​ក្តី​ស្រមៃ​ខ្ញុំ​រលាយ​ហើយ!"។ លោក ហេង សារ៉េត ថ្លែង។

លោក នី សាលឿន ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​ម្ចាស់​បទ "ស្នេហ៍​ក្នុង​សុបិន" “ចែវ​ទូក​នេសាទ" និង "ដង​ស្ទឹង​នូវែល" ជា​ដើម។ លោក​បាន​បាត់​បង់​ជីវិត​នៅ​សហរដ្ឋ​អាមេរិក ដោយ​សារ​រោគ​រលាក​ថ្លើម។ នេះ​បើ​តាម​លោក ប៉ែន ចំរុង ដែល​បាន​សាកសួរ​បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ​ដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;