ដឹង​ទេ​ ប្រធានាធិបតី​អាមេរិក​ណា​ខ្លះ​ដែល​មិន​ជាប់​ឆ្នោត​ជា​លើក​ទី​២?

  • 2020-11-10 01:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ក្នុង​១​អាណត្តិ​មាន​ចំនួន ៤​ឆ្នាំ ហើយ​​​សម្រាប់​បុគ្គល​ឈរ​ឈ្មោះ​ម្នាក់​អាច​ឡើង​​កាន់​តំណែង​កំពូល​នេះ​បាន​តែ​២​អាណត្តិ​ប៉ុណ្ណោះ។ គិត​មក​ទល់​នឹង​បច្ចុប្បន្ន អាមេរិក​មាន​ប្រធានាធិបតី​សរុប​ចំនួន ៤៥ (មិន​ទាន់​រាប់​បញ្ចូល​លោក Joe Biden ដែល​នឹង​ឡើង​កាន់​តំណែង​​​ផ្លូវ​ការ​នា​​ដើម​ឆ្នាំ​​២០២១​ខាង​មុខ)។ ក្នុង​ចំណោម​នោះ មាន​ប្រធានាធិបតី​ខ្លះ​​បាន​ឈ្នះ​ឆ្នោត​ចំនួន​២​លើក​​ឯណោះ ហើយ​ក៏​មាន​ប្រធានាធិបតី​ខ្លះ​មាន​វាសនា​កាន់​តំណែង​បាន​តែ​១​អាណត្តិ​នោះ​ទេ។ ប្រធានាធិបតី​អាមេរិក​ដែល​មិន​អាច​កាន់​អំណាច​បាន​២​អាណត្តិ​មាន​ការ​រាយ​ឈ្មោះ​ដូច​ខាង​ក្រោម៖

១. លោក John Adams (កាន់​តំណែង​ឆ្នាំ​១៧៩៧ - ១៨០១)

២. លោក John Quincy Adams (កាន់​តំណែង​ឆ្នាំ​១៨២៥ - ១៨២៩)

៣. លោក Martin Van Buren (កាន់​តំណែង​ឆ្នាំ​​១៨៣៧ - ១៨៤១)

៤. លោក Franklin Pierce (កាន់​តំណែង​ឆ្នាំ​១៨៥៣ - ១៨៥៧)

៥. លោក Andrew Johnson (កាន់​តំណែង​ឆ្នាំ​១៨៦៥ - ១៨៦៩)

៦. លោក Chester Arthur (កាន់​តំណែង​ឆ្នាំ​១៨៨១ - ១៨៨៥)

៧. លោក Grover Cleveland (កាន់​តំណែង​ឆ្នាំ​១៨៨៥ - ១៨៨៩)

៨. លោក Benjamin Harrison (កាន់​តំណែង​ឆ្នាំ​១៨៨៩ - ១៨៩៣)

៩. លោក William Howard Taft (កាន់​តំណែង​ឆ្នាំ​១៩០៩ - ១៩១៣)

១០. លោក Herbert Hoover (កាន់​តំណែង​ឆ្នាំ​១៩២៩ - ១៩៣៣)

១១. លោក Gerald R. Ford (កាន់​តំណែង​ឆ្នាំ​១៩៧៤ - ១៩៧៧)

១២. លោក Jimmy Carter (កាន់​តំណែង​​ឆ្នាំ​១៩៧៧ - ១៩៨១)

១៣. លោក Geroge H.W. Bush (កាន់​តំណែង​ឆ្នាំ​១៩៨៩ - ១៩៩៣)

១៤. លោក Donald Trump (កាន់​តំណែង​ឆ្នាំ​២០១៧ - ២០២១)

ប្រភព៖ 9News ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;