សម្តេច ហ៊ុន សែន៖ ច្បាប់​ក្នុងគ្រាមានអាសន្ន មានក្នុងដៃរួចហើយ

  • 2020-11-10 02:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ជាថ្មីម្តងទៀត និងច្រើនលើកច្រើនសារ ឱ្យអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត ដោយសម្តេចថា ការអំពាវនាវនេះធ្វើឡើង​នៅមុនពេល​ដែល​សម្តេច​ស្នើសុំ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុងគ្រាមានអាសន្ន ខណៈច្បាប់នេះ​បាន​ចូល​ជាធរមាន​រួចហើយ។

តាមរយៈ​សារជាសំឡេង​កាលពីយប់មិញ សម្តេច ហ៊ុន សែន​បានលើកឡើង​យ៉ាងដូច្នេះថា៖

«ខ្ញុំសង្ឃឹមថា ការអំពាវនាវរបស់​ខ្ញុំនេះ ធ្វើឡើង​នៅមុនពេល​ដែល​ខ្ញុំ​កំពុងតែគិតថា តើត្រូវប្រកាស​បិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬទេ។ ព្រោះច្បាប់​ក្នុងគ្រាមានអាសន្ន មានក្នុងដៃរួចហើយ។ ខ្ញុំ​អាចនឹង​ស្នើព្រះមហាក្សត្រ​ ដើម្បីឡាយព្រះហត្ថលេខាដាក់​ប្រទេស​ជាតិ​ក្នុងផ្នែក​ណាមួយ ឬទីក្រុងភ្នំពេញ ឬក្នុងប្រទេសទាំងមូល​ក្នុងគ្រាមានអាសន្នបាន។ ក៏ប៉ុន្តែខ្ញុំមិនចង់ទៅដល់ហ្នឹងទេ ព្រោះវាប៉ះពាល់ទៅដល់សិទ្ធិ​សេរីភាពមនុស្ស​ច្រើនគ្នា»។

សូមជម្រាប​ថា ការ​ដាក់​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្ន​ អាច​ធ្វើឡើង​នៅពេល​ដែល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ជាអាទិ៍ គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​ ឬការ​ឈ្លានពាន​ពីកម្លាំងបរទេស គ្រោះ​អាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈបណ្តាល​មកពីការឆ្លង​រាលដាល​នៃ​ជំងឺ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខជាតិ និង​សណ្តាប់​ធ្នាប់​សាធារណៈ ព្រមទាំង​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ដែល​គំរាម​កំហែង ឬអាច​បង្ក​គ្រោះ​ថ្នាក់​រីករាល​ដាល់​ដល់​កម្រិត​ទូទាំង​ប្រទេស។ នេះបើយោងតាមច្បាប់ស្តីពី ការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្ន៕

អត្ថបទថ្មី
;