Nissan Versa ឆ្នាំ២០២១ ជិះ១០០គ.ម៉ ស៊ីសាំង៦លីត្រ តម្លៃតែជាង១ម៉ឺនដុល្លារ

  • 2020-11-10 02:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនរថយន្ត Nissan បានប្រកាសតម្លៃនៃម៉ូដែល Versa ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

Nissan Versa ឆ្នាំ២០២១ ឥឡូវនេះមានតម្លៃចាប់ពី ១៤ ៩៣០ដុល្លារ សម្រាប់ម៉ូដែល Versa S ដែលបំពាក់ប្រអប់លេខដៃ ៥វគ្គ ថ្លៃជាងស៊េរីឆ្នាំ២០២០ ចំនួន ២០០ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ Versa S ដែលប្រើប្រអប់លេខអូតូ Xtronic CVT នឹងមានតម្លៃចាប់ពី ១៦ ៦០០ដុល្លារ។

រថយន្ត Sedan ខ្នាតតូចនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២២សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៦,៧លីត្រ/១០០គីឡូម៉ែត្រ។

ទោះបីជាមានតម្លៃធូរថ្លៃ ប៉ុន្តែ Versa មានបំពាក់បច្ចេកវិទ្យា Nissan Safety Shield 360, អេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ, មុខងារម៉ាស៊ីនត្រជាក់អូតូ, យ៉ាន់ Alloy ទំហំ ១៧អ៊ីញ, ចង្កៀងមុខ LED និង អំពូលកាត់អ័ព្ទ ជាដើម៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;