មុនចាក់សាក់ជាអក្សរខ្មែរត្រង់នេះ Angelina Jolie ធ្លាប់មានស្នាមសាក់ផ្សេង១!
- 2020-11-11 06:03:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនចាក់សាក់ជាអក្សរខ្មែរត្រង់នេះ Angelina Jolie ធ្លាប់មានស្នាមសាក់ផ្សេង១!
ចន្លោះមិនឃើញ
ច្បាស់ណាស់រាល់គ្នាប្រហែលជាដឹងហើយថា កំពូលតារាសម្ដែង Angelina Jolie មានស្នាមសាក់ជាភាសាខ្មែរនៅលើខ្នងខាងក្រោយរបស់នាង។ យ៉ាងណាមិញ អ្នកប្រហែលជាមិនបានដឹងទេថា មុនចាក់សាក់ជាអក្សរខ្មែរ Angelina ធ្លាប់មានស្នាមសាក់១ផ្សេងទៀតនៅត្រង់កន្លែងដែលចាក់សាក់ជាភាសាខ្មែរនេះ។
សាក់ដំបូងនៅត្រង់នោះបានចាក់កាលពីឆ្នាំ១៩៩៣ ដែលសរសេរជាភាសាជប៉ុនថា "Kanji" មានន័យថា "ស្លាប់"។ Angelina ចាក់សាក់នេះគឺដើម្បីជាការរំលឹកមួយថា ត្រូវរៀនរស់សម្រាប់ខ្លួនឯង។ លុះមកដល់ឆ្នាំ២០០៣ ស្នាមសាក់នោះត្រូវបានលុបចេញ ដោយជំនួសមកវិញនូវស្នាមសាក់ជាភាសាខ្មែរវិញម្ដង។ សាក់ភាសាខ្មែរនេះជាការបួងសួងសុំសេចក្ដីសុខឲ្យកូនប្រុសចិញ្ចឹមរបស់នាងគឺ Maddox Chivan ដែលនាងយកមកចិញ្ចឹមពីប្រទេសកម្ពុជា។ យ៉ាងណាមិញ សាក់នេះមិនមែនចាក់ដោយគ្រូខ្មែរឡើយ តែជាស្នាដៃគ្រូចាក់សាក់ថៃដ៏ល្បីមួយរូបឈ្មោះ Sompong Kanphai៕