ម្ចាស់ស្បែកជើងមាស វុធ តុលា បំបែកកំណត់ត្រា១របស់ ចាន់ វឌ្ឍនាកា នៅពានសម្ដេច
- 2020-11-11 04:44:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ស្បែកជើងមាស វុធ តុលា បំបែកកំណត់ត្រា១របស់ ចាន់ វឌ្ឍនាកា នៅពានសម្ដេច
ចន្លោះមិនឃើញ
វុធ តុលា បានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលឈ្នះស្បែកជើងមាសនៅពានសម្ដេច ហ៊ុន សែន ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយបន្ទាប់ពីជួយឲ្យ ព្រៃវែងជាប់ចំណាត់ថ្នាក់លេខ៣ កាលថ្ងៃសៅរ៍កន្លងទៅ។
អតីតយុវជនបាទីដែលឈ្នះស្បែកជើងមាសរដូវកាលនេះ រកបាន ៦ គ្រាប់ល្អៗទល់ក្រុមខាងក្រោម៖
-vs អង្គរថាយហ្គឺរ ២ គ្រាប់ (វគ្គ១៦ក្រុម)
-vs កងយោធពលខេមរភូមិន្ទ ២ គ្រាប់ (វគ្គ៨ក្រុម)
-vs វិសាខា ១ គ្រាប់ (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)
-vs ភ្នំពេញក្រោន ១ គ្រាប់ (វគ្គ Playoff យកលេខ៣)
វុធ តុលា ជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី មុនផ្ទេរទៅក្លិបវិសាខាដោយហ្វឹកហាត់ និង លេងក្នុងពានយុវជន។ ប៉ុន្តែមុនលីគលំដាប់ទី២ចាប់ផ្ដើម រូបគេបានផ្ទេរទៅ ក្រុមខេត្តព្រៃវែង និងជួយឲ្យក្រុមថ្នាក់ខេត្តបានចំណាត់ថ្នាក់លេខ៣ពានសម្ដេច ហ៊ុន សែន មិនធ្លាប់មាន៕
បច្ចុប្បន្ន វុធ តុលា ក៏មានឈ្មោះក្នុងបញ្ជីហ្វឹកហាត់ជម្រើសជាតិ U19 កម្ពុជាដែលហ្វឹកហាត់ជុំគ្នារៀងរាល់ថ្ងៃអង្គារ ដើម្បីត្រៀមពានរង្វាន់ AFC U19 Championship នាពេលខាងមុខ។ តុលា បានរួមចំណែក កសាងមុខមាត់ជូនឈុតយុវជនកម្ពុជា ជាពិសេសការចាប់ដៃគូជាមួយ សៀង ចន្ធា ពេលឈ្នះ យុវជន វៀតណាម និងថៃជាដើមនៅឆ្នាំ ២០១៩៕ ប្រភព៖ CNCC
ទស្សនាវីដេអូហាយឡាយខាងក្រោម៖