​លោក ប្រាយុទ្ធ សរសេរ​សារអ្វីខ្លះ​ទៅកាន់​លោក ចូ បៃឌីន ដែល​បាន​ឈ្នះឆ្នោត?

  • 2020-11-11 08:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយករដ្ឋមន្រ្តីថៃ ​ប្រាយុទ្ធ ចាន់អូចា បានផ្ញើសារ​អបអរ​សាទរ​លោក ចូ បៃឌិន ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក និងលោកស្រី កាម៉ាឡា ហារីស ដែល​ជាប់ឆ្នោតជាអនុប្រធានាធិបតីអាមេរិក ដោយ​លោកប្រាយុទ្ធថា បាន​ត្រៀមខ្លួនរួចរាល់ហើយ​ក្នុងការបង្កើនទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ។

លោក​ ប្រាយុទ្ធ បាន​សរសេរ​ផ្ញើសារ​ដែល​មានខ្លឹមសារ​ដូច​ខាងក្រោមនេះ​ថា៖

ខ្ញុំសូមចូលរួម​អបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះ​លោក និងលោកស្រី ចំពោះជ័យជម្នះ​របស់អ្នកក្នុងការបោះឆ្នោត ដែលអ្នក​ទទួលបាន​ពីអ្នកបោះឆ្នោត​អាមេរិក។

ជាមួយនឹង​ទំនាក់ទំនងមិត្តភាពដ៏យូរលង់​រវាងប្រទេសយើងទាំងពីរដែល​មាន​អាយុកាលជាង ២០០ឆ្នាំមកហើយ ថៃក្នុងនាមជាដៃគូសន្ធិសញ្ញាទីមួយ​របស់​អាមេរិក នៅអាស៊ី ពេញចិត្ត​ខ្លាំង​ក្នុង​ភាព​ជាដៃគូយុទ្ធសាស្រ្ត​របស់យើង ដែល​បានរួមចំណែក​ក្នុង​ផលប្រយោជន៍ទៅវិញទៅមក​របស់យើង និង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុងតំបន់។

ក្នុងនាម​រដ្ឋាភិបាល និងប្រជាជន​ថៃ ខ្ញុំ​សូមជូនពរឱ្យអ្នក​ទទួលបានជោគជ័យ និងរង់ចាំ​ធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នក និងរដ្ឋបាលរបស់អ្នក ដើម្បីបង្កើន​កិច្ច​សហប្រតិបត្តិការរបស់យើង​បន្ថែមទៀតនៅគ្រប់​កម្រិតទាំងអស់៕

ប្រភព៖ The Thaiger

អត្ថបទថ្មី
;