សូមប្រយ័ត្នផង! ជំងឺរលាកអញ្ចាញធ្មេញ អាចឲ្យអ្នកកើតជំងឺផ្សេងៗទៀតបាន

  • 2020-11-11 09:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមការសិក្សាស្រាវជ្រាវបង្ហាញថា នៅក្នុងមាត់មានមេរោគប្រហែល ៦ប៊ីលាន ហើយនៅពេលដែលមានការរលាកអញ្ចាញ ធ្វើឲ្យមេរោគងាយឆ្លងចូលទៅតាមសរសៃឈាម និងប៉ះពាល់ដល់សរីរាង្គសំខាន់ៗដូចជា បេះដូង សួត ខួរក្បាល និងបំរែបំរួលសរីរាង្គផ្សេងៗ។

ជំងឺមួយចំនួនដែលអាចកើតមាន ដោយសារការរលាកអញ្ចាញធ្មេញ៖

  • ជំងឺបេះដូង
  • ជំងឺដាច់សរសៃឈាមខួរក្បាល
  • ជំងឺមហារីកមាត់ធ្មេញ
  • ជំងឺរលាកសួត
  • ជំងឺទឹកនោមផ្អែម
  • ជំងឺពុកធ្មេញ ក្លិនមាត់មិនល្អ និងបាត់បង់ធ្មេញ
  • ជំងឺពុកឆ្អឹង
  • ជំងឺរលាកសន្លាក់
  • សម្រាប់ស្ត្រីមានផ្ទៃពោះ(កូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ)

ជំងឺរលាកអញ្ចាញធ្មេញ បង្កដោយមូលហេតុធំចំបងមួយ គឺពពួកបាក់តេរីដែលមាននៅក្នុងកំណកកំបោរព័ទ្ធជុំវិញធ្មេញ ក្នុងរយៈពេលយូរនាំឲ្យមានការរលាកអញ្ចាញធ្មេញ។ មូលហេតុផ្សេងទៀតអាចមកពី ការប៉ះទង្គិច ការប៉ះផ្ទាល់សារធាតុគីមី ការដាក់ធ្មេញ ឬប៉ះធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។

សូមលោកអ្នក ការពារសុខភាពមាត់ធ្មេញរបស់លោកអ្នក កុំឲ្យកើតជំងឺរលាកអញ្ចាញធ្មេញ ដោយត្រូវធ្វើអនាម័យមាត់ធ្មេញជាប្រចាំ ដុសសំអាតធ្មេញយ៉ាងតិចណាស់ ២ដងក្នុង១ថ្ងៃ បរិភោគអាហារជួយដល់សុខភាព ហើយត្រូវណាត់ជួបជាមួយទន្តបណ្ឌិត ៦ខែម្តង ដើម្បីពិនិត្យ និងលាងសំអាតនូវកំណកកំបោរតាមជើងធ្មេញចេញ៕

ប្រភព៖ មន្ទីពេទ្យកាល់ម៉ែត្រ

អត្ថបទថ្មី
;