Honda Scoopy ឆ្នាំ២០២១ ដូរឌីហ្សាញថ្មីទាំងស្រុង ហើយមាន Smart Key ទៀត
- 2020-11-12 02:12:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda Scoopy ឆ្នាំ២០២១ ដូរឌីហ្សាញថ្មីទាំងស្រុង ហើយមាន Smart Key ទៀត
ចន្លោះមិនឃើញ
ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ដោយទទួលបានការឌីហ្សាញថ្មីទាំងស្រុងតែម្តង ដែលមើលទៅរឹតតែទាន់សម័យ។
ជាមួយគ្នានេះដែរ បើទោះបីជាវានៅប្រើម៉ាស៊ីនកម្លាំង ១១០សេសេដដែលមែន ប៉ុន្តែម៉ាស៊ីន Scoopy ថ្មីមានទម្ងន់ស្រាលជាងមុន ១០% ហើយមានកម្រិតស៊ីសាំង ៥៩គីឡូម៉ែត្រ/លីត្រ។
បន្ថែមពីនេះ តួខ្លួន eSAF របស់វាក៏ត្រូវបានកែកុនដែរ ដោយឥឡូវនេះមានភាពរឹងតែមាំមុន, មានបន្ថែម Smart Key System, មុខងារ Idling Stop System, មុខងារ ACG Starter System, រន្ធសាកថ្មទូរសព្ទ, ចង្កៀងមុខក្រោយ LED និងកុងទ័រ Analog លាយគ្នានៅលើកញ្ចក់ LCD។
យ៉ាងណាក៏ដោយ សម្រាប់ទីផ្សារប្រទេសថៃ គេរំពឹងថា ក្រុមហ៊ុន Honda នឹងប្រកាសចេញ Scoopy-i ថ្មីនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ជាមួយនឹងការអាប់ដេតស្រដៀងគ្នាទៅនឹងរបស់ឥណ្ឌូនេស៊ីដែរ៕