​ផ្លូវការ៖ ​AFC ​ប្រកាស​ថ្ងៃ​​ប្រកួត​ពាន​រង្វាន់ AFC U-19 ឡើង​វិញ​ហើយ​

  • 2020-11-12 03:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ព្រលប់​ម្សិលមិញ​នេះ AFC ​បាន​ចេញ​ផ្សាយ​នូវ​កាលបរិច្ឆេទ​នៃ​ដំណើរការ​​ប្រកួត​ដណ្ដើម​ពានរង្វាន់​ទាំង​អស់ ​ក្នុង​ទ្វីប​អាស៊ី។

រូបភាព៖ MarinFootballTalk
​ក្នុង​នោះ​ថ្ងៃ​​ប្រកួត​ពាន​រង្វាន់ U-19 Championship 2020 ​ដែល​បានលើក​ពេល​ដោយសារ​ការ​រីករាល​នៃ​វីរុស​កូវីដ១៩ ​​ត្រូវ​​បាន AFC ប្រជុំ​កំណត់​សារ​ថ្មី​​គឺ​នឹង​ត្រូវ​ចាប់ផ្តើម​ចាប់​ពី​ថ្ងៃ​ទី **៣ ដល់​ថ្ងៃ​ទី ២១ ខែ​មីនា​ឆ្នាំ ២០២១ ខាង​មុខ​នេះ​។**

មក​ទល់​ពេល​នេះ​ ​ដំណាក់កាល​ទី​៣ នៃ​ការ​ប្រមូលផ្តុំ ​គ្រូ​បង្គោល ​ជ្រើស​រើស​បាន​យុវជន​ល្អៗ ៣២នាក់​រួច​ហើយ។ ក្រោយ​ចាប់​ពូល​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ ក្រុម​យុវជន​ជម្រើស​ជាតិ​​កម្ពុជាអាយុ​ក្រោម ១៩ ​ឆ្នាំ ​​នៅ​ពូល​ A ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ អូបេគីស្ថាន​, អ៊ីរ៉ង់, និង ឥណ្ឌូនេស៊ី (ត្រៀម​ធ្វើជាម្ចាស់​ផ្ទះ​ពានរង្វាន់​ U-20 World Cup 2021)។

អត្ថបទទាក់ទង៖ -​ពាន​រង្វាន់ AFC U19 តើ​ក្រុម​ជម្រើសជាតិ​ ​កម្ពុជា ​ឡើង​បាន​ប៉ុន្មាន​ដង​ហើយ?

ប្រភព៖ AFC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;