ត្រាំ និង បៃឌិន ទៅគោរពវិញ្ញាណក្ខន្ធកងទ័ព! តែមាន១ចំណុចដូចគ្នា និង១ចំណុចខុសគ្នា

  • 2020-11-12 07:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន បាន​ទៅគោរពវិញ្ញាណក្ខន្ធកងទ័ពអាមេរិក នៅទីកន្លែងផ្សេងគ្នា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្វីដែល​គួរឱ្យកត់សម្គាល់បំផុតនោះ អ្នក​ទាំងពីរមានចំណុចដូចគ្នាមួយគឺមិនបាន​ថ្លែងការណ៍អ្វីទាល់តែសោះ​ពេល​ទៅគោរពវិញ្ញាណក្ខន្ធនោះ ហើយអ្វីដែល​ខុសគ្នាគឺ​លោក ដូណាល់ ត្រាំ មិនបានពាក់ម៉ាស់ ផ្ទុយពីលោក ចូ បៃឌិន ដែលបានពាក់ម៉ាស់ ខណៈអាមេរិក​កំពុងរងគ្រោះយ៉ាងខ្លាំងពីការរីករាល​ដាល​នៃជំងឺ​កូវីដ១៩។

​សូមជម្រាប​ថា ប្រធានាធិបតីអាមេរិកចាំផ្ទះ លោក​ ដូណាល់ ត្រាំ បាន​ទៅ​គោរពវិញ្ញាណក្ខន្ធកងទ័ព​នៅ​ទីតាំងផ្នូរ Arlington National Cemetery ក្នុងរដ្ឋ Virginia ដែល​នេះ​គឺ​ជាការបង្ហាញជាសាធារណៈ​លើកដំបូងរបស់លោក បន្ទាប់ពីការបោះឆ្នោតមក។

ចំណែកលោក​ ចូ បៃឌិន ដែល​ទើបជាប់​ឆ្នោតជាប្រធានាធិបតីថ្មី បាន​ទៅ​គោរពវិញ្ញាណក្ខន្ធកងទ័ព នៅរដ្ឋ Pennsylvania ជាមួយភរិយាគឺលោកស្រី Jill Biden។ ទោះលោកបៃឌិន មិនបានថ្លែងអ្វី ប៉ុន្តែលោកបាន​បង្ហោះនៅលើទំព័រហ្វេសប៊ុកលោកដោយ​រំលឹកពីវីរភាពរបស់កងទ័ពអាមេរិកផងដែរ៕

ប្រភព៖ nbcnews

អត្ថបទថ្មី
;