បង្កក់​កូន​ហើយ​ភ្លាម ឱក សុគន្ធ​កញ្ញា បញ្ចេញ​វីដេអូ​មួយ​ភ្លែត និយាយ​ខ្ទេច​ពី​គ្រួសារទើបមានបេប៊ីថ្មីថ្មោង!

  • 2020-11-12 07:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម​រស្មីហង្ស មាស អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​បញ្ចេញ​វីដេអូ​ពិស្ដារ​រយៈ​ពេល​ជាង​៤០​នាទី នៅ​លើ​បណ្ដាញ​សង្គម​ Youtube ម្សិលមិញ។ វីដេអូ​នេះនិយាយ​ពី​ការ​វិវត្ត នៃ​ការ​មាន​ផ្ទៃ​ពោះ​ដំបូង​របស់​នាង រហូត​ដល់​ថ្ងៃសម្រាល​កូន​បាន​អាយុ​១​ខួប។

ឱក សុគន្ធ​កញ្ញា ដែល​បាន​រៀបការ​ជាមួយ​ប្អូន​ប្រុស​បង្កើត​ថៅកែ​ក្រុមហ៊ុន​ហង្ស មាស សម្រេច​ចិត្ដ​ទៅ​សម្រាល​កូន​ប្រុស​ដំបូង​របស់​នាង​នៅ​មន្ទីរ​ពេទ្យ​មួយ នា​ទីក្រុង​បាងកក ប្រទេស​ថៃ។ ដំណើរការ​ពិនិត្យ​ផ្ទៃពោះ​ចំនួន​៤​លើក រហូត​ដល់​ថ្ងៃ​សម្រាល ត្រូវ​បាន​បង្ហាញ​ទាំងអស់នៅ​ក្នុង​វីដេអូ​មួយនេះ។

តោះ...!​ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ចូលទស្សនា​ទាំងអស់​គ្នា៖

កាល​ពី​ថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ អ្នក​នាង ឱក សុគន្ធ​កញ្ញា និង​ស្វាមី បាន​ធ្វើ​ពិធី​ខួប​កំណើត​ឲ្យ​កូន​ប្រុស​ឈ្មោះ អ៊ឹង បញ្ញា​បុត្រ គម្រប់​ខួប​១​ឆ្នាំ ដោយ​មាន​ការ​សូត្រ​មន្ត ប្រោស​ព្រហ្ម​ដល់​កូន​ប្រុស​ពី​ព្រះសង្ឃ​ជា​ច្រើន​អង្គ។ ប៉ុន្ដែគេ​មិន​ឃើញ​តារា​ចម្រៀង​រូប​នេះ ធ្វើ​ពិធី​ជប់លៀង​ធំ​ដុំ ឬ​ហៅ​ភ្ញៀវ​ដើម្បី​ចូល​ក្នុង​ពិធី​បង្កក់​កូន​នោះ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

;