រដ្ឋមន្រ្តីការបរទេសហុងគ្រី ថាមានគេចង់កេងចំណេញពីការឆ្លងកូវីដរបស់លោក ជាមួយកម្ពុជា
- 2020-11-13 02:18:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីការបរទេសហុងគ្រី ថាមានគេចង់កេងចំណេញពីការឆ្លងកូវីដរបស់លោក ជាមួយកម្ពុជា
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក Peter Szijjarto ដែលមានផ្ទុកជំងឺកូវីដ១៩ បានអះអាងថា មានមនុស្សមួយចំនួនចង់បង្កភាពតានតឹងរវាងប្រទេសហុងគ្រី និងកម្ពុជា ពិសេសផលប្រយោជន៍នយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ ចំពោះការឆ្លងជំងឺកូវីដ១៩របស់លោក។ ការលើកឡើងនេះ ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃ១២ ខែវិច្ឆិកាម្សិលមិញ បន្ទាប់ពីត្រូវបានចេញមុខការពារដោយរដ្ឋមន្រ្តីការបរទេសកម្ពុជា។
សូមរំលឹកថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ហុងគ្រីជាប្រទេសដែលតែហ៊ានចេញមុខការពារកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសរឿង EBA។
លោក ប្រាក់ សុខុន បានបញ្ជាក់ដូច្នេះថា៖
«លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌEBA 20% ពីកម្ពុជា។ ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ»៕