សេដ្ឋីនីក្មេងបំផុតប្រទេសចិន អាយុ២៦ឆ្នាំ ទ្រព្យ២៤ពាន់លានដុល្លារ ធ្វើឲ្យគេភ្ញាក់ផ្អើល
- 2020-11-13 02:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីនីក្មេងបំផុតប្រទេសចិន អាយុ២៦ឆ្នាំ ទ្រព្យ២៤ពាន់លានដុល្លារ ធ្វើឲ្យគេភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
ប្រទេសចិនទើបតែប្រកាសឈ្មោះសេដ្ឋីនីដែលមានវ័យក្មេងជាងគេឆ្នាំនេះ ហើយតំណែងនេះត្រូវបានធ្លាក់លើស្រីស្អាត Zhang Jie Tian ភរិយារបស់កំពូលមហាសេដ្ឋីក្រុមហ៊ុន JD.com។
បណ្ដាញព័ត៌មាន Hurun ទើបតែប្រកាសតារាងឈ្មោះមហាសេដ្ឋីទាំង ១០០របស់ចិននៅក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនោះ ក៏ប្រកាសសេដ្ឋីដែលមានអាយុក្មេងជាងគេផងដែរ។
តំណែងនេះត្រូវបានទៅលើ អ្នកជំនួញស្រី Zhang Jie Tian ដែលជាប្រពន្ធរបស់លោក Liu Qiangdong នាយកប្រតិបត្តិក្រុមហ៊ុន JD.com ដែលជាគូប្រជែងរបស់ Alibaba របស់ Jack Ma។
តាមប្រភពដដែល ដោយមានភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់ប្ដី ព្រមទាំងការវិនិយោគទុនរបស់ខ្លួនផ្សេងៗទៀត នៅពេលបច្ចុប្បន្ន ស្រីស្អាត២៦ឆ្នាំ កំពុងមានទ្រព្យសម្បត្តិសរុបនៅក្នុងដៃគឺ ២៣,៥ពាន់លានដុល្លារ។ ដោយក្រៅពីភាគហ៊ុនក្នុងក្រុមហ៊ុនរបស់ប្ដី អ្នកម្ដាយកូន១នេះ មានភាគហ៊ុនក្នុងក្រុមហ៊ុន ៦ផ្សេងទៀត។
មនុស្សជាច្រើនបានលើកឡើងថា ស្រីស្អាតកើតឆ្នាំ ១៩៩៣ មានសំណាងបែបនេះដោយសារចេះក្ដាប់យកឱកាសសម្រាប់ខ្លួនឯង ដោយកាលពីទើបតែល្បីឈ្មោះដំបូងលើបណ្ដាញសង្គមដោយសារតែរូបសប្បត្តិទាក់ទាញរបស់ខ្លួននោះ មានផលិតករជាច្រើន ចង់ឲ្យនាងថតរឿងរបស់ពួកគេ តែនាងបដិសេធទាំងអស់ ដើម្បីទៅរៀនបន្តនៅសហរដ្ឋអាមេរិក ដែលជាកន្លែងដែលនាងស្គាល់ប្ដីដែលមានអាយុបងខ្លួន១៩ឆ្នាំផងដែរ។ អ្នកទាំងបានស្វាគមន៍កូនដំបូងកាលពីឆ្នាំ ២០១៥៕