អាហ្សង់ទីន ​បាន​ត្រឹម​ស្មើ​ ​បារ៉ាហ្គាយ​ ​ឯ​អេក្វាឌ័រ​ ​លេង​ឈ្នះ​ ប៊ូលីវៀរ ​ជម្រុះ World Cup 2022

  • 2020-11-13 03:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ អាហ្សង់ទីន ​បាន​ត្រឹម​ស្មើ ១-១ ​ទល់​នឹង​ក្រុម​បារ៉ាហ្គាយ​ ​បាន​ហក់​ឡើង​មក​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន ​ក្រោយ​ ៣ ​ប្រកួត​លេង​ឈ្នះ​ ២​ស្មើ១ ។

អាហ្សង់ទីន ​បាន​ត្រឹម​ស្មើ ១-១ ​ទល់​នឹង​ក្រុម​បារ៉ាហ្គាយ​
​ចំណែក​មួយ​គូ​ទៀត​ ប៊ូលីវៀរ ចាញ់ ​អេក្វាឌ័រ​ ដោយលទ្ធផល ២-៣ ។ ប៊ូលីវៀរ ​ក្រោយ​លេង ៣​ប្រកួត​ចាញ់​ទាំង​អស់​នៅ​បាត​តារាង ជុំ​ទី ៣ វគ្គ​ជម្រុះ World Cup 2022 ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង ​(CONMEBOL)។

កុំភ្លេច! ​៣ គូ​ទៀត​នឹង​ត្រូវ​លេង​​ស្អែក​ព្រឹក​ថ្ងៃ​ទី ១៤ មាន​ កូឡុំប៊ី ​ប៉ះ​​ ​អ៊ុយរ៉ុយហ្គាយ​ ​, ឈីលី ​ប៉ះ ​ប៉េរ៉ូ​ និង​ ​ប្រេស៊ីល​ ​ប៉ះ ​វេណេស៊ុយអេឡា​ ។ ទស្សនា​វីដេអូ​ហាយឡាយ​៖

អេក្វាឌ័រ​ ​លេង​ឈ្នះ​ ប៊ូលីវៀ
លទ្ធផលបណ្ដោះអាសន្ន វគ្គ​ជម្រុះ World Cup 2022 ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;