ចាស់តែខិល អតីតតួសិច Charlie Cho ប្រាប់ពីរឿងទៅជួបតួស្រីស្រាត៣០នាក់!
- 2020-11-13 06:16:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាស់តែខិល អតីតតួសិច Charlie Cho ប្រាប់ពីរឿងទៅជួបតួស្រីស្រាត៣០នាក់!
ចន្លោះមិនឃើញ
អតីតតារាសម្ដែងជើងចាស់ហុងកុងលោក Charlie Cho បានរៀបរាប់នៅក្នុងកម្មវិធីកម្សាន្តមួយហៅថា Action 77 កាលពីពេលថ្មីៗកន្លងទៅ ពីដំណើររឿងពាក់ព័ន្ធនឹងការហោះទៅប្រទេសកូរ៉េរបស់លោក ដើម្បីស្វែងរកតួស្រីមកសម្ដែងរឿងអាសអាភាស។
ឆ្លើយប្រាប់ពិធីការិនី ហើយក៏ជាមិត្តចាស់របស់លោកគឺអ្នកស្រី Kingdom Yuen លោក Charlie បានឲ្យដឹងថា កាលនោះមានក្មេងស្រីកូរ៉េចំនួនប្រមាណពី២០ ទៅ៣០នាក់មកបង្ហាញមុខ ព្រោះចង់សម្ដែងក្នុងរឿងក្ដៅសាច់មួយមានចំណងជើងថា "The Golden Lotus: Love and Desire" ឆ្នាំ១៩៩១។ ពួកគេម្នាក់ៗសុទ្ធតែស្រាតសម្លៀកបំពាក់អាក្រាតកាយទាំងអស់តែម្ដង ព្រោះជាតម្រូវការរឿងអាសអាភាសនាសម័យកាលនោះ។ លោកបានបន្ថែមថា ម្នាក់ៗសុទ្ធតែជាស្រីស្អាតទាំងអស់។
និយាយបែបលេងសើច ពិធីការិនីបានបន្តសួរទៀតថាតើលោក Charlie មានបានកេងចំណេញអ្វីខ្លះពីក្មេងស្រីទាំងនោះអត់? លោក Charlie បានតបថា ក្រៅពីមើល លោកមិនអាចធ្វើអ្វីបានទេ ព្រោះនៅកូរ៉េគ្រានោះគឺត្រជាក់ខ្លាំង ហើយសូម្បីតែប្រដាប់ភេទលោកក៏រួញតូច ដោយចង់នោមក៏នោមមិនចង់ចេញផង។
សូមរំលឹកថា Charlie Cho បានប្រឡូកចូលក្នុងវិស័យសម្ដែងភាពយន្តហុងកុងនៅអំឡុងទសវត្សទី៨០ ហើយទទួលបានប្រជាប្រិយភាពខ្លាំងមិនថាជាប្រភេទរឿងធម្មតា ឬរឿងបែប 18+ នោះទេ។ បច្ចុប្បន្នលោកមានអាយុ៧០ឆ្នាំ ហើយភាពយន្តដែលចូលរួមសម្ដែងចុងក្រោយបំផុតគឺនៅឆ្នាំ២០១៥មានចំណងជើងថា "Super Models"៕