ហុងគ្រី ​នៅ​ពូល F ជាមួយ​ក្រុម​កំពូល​អឺរ៉ុប​ ​ដឹង​អត់​ថា​ចំណាត់​ថ្នាក់ FIFA Ranking ​លេខ​ប៉ុន្មាន?

  • 2020-11-13 04:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ ​ហុងគ្រី ​បន្ទាប់​ពី​វាយ​បក អ៊ីស្លង់ ​យក​​ឈ្នះ​ដោយ​លទ្ធផល ២-១ ​​នៅ​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ។ ពួកគេ​ទទួល​បាន​កៅអី​ឡើង​ទៅ​បង្គ្រប់ ២៤ ​ក្រុម​ដែល​ត្រូវ​លេង​ពាន​ទ្វីប​អឺរ៉ុប UEFA Euro 2020 ​។

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ ​ហុងគ្រី

​ហុងគ្រី ​ជា​ក្រុម​កូន​ពៅ​ដែល​តម្រូវ​ចូល​ពូល F ​ជាមួយ​នឹង​ក្រុម​កំពូល​អឺរ៉ុប​ដូច​ជា បារាំង, អាឡឺម៉ង់ និង​ព័រទុយហ្គាល់។ ​បើ​គិត​លើ​ចំណាត់​ថ្នាក់​ FIFA Ranking ​បារាំង លេខ ២ ពិភពលោក, ព័រទុយហ្គាល់ លេខ ៥ រីឯ​​អាឡឺម៉ង់​លេខ​ ១៤ ខុស​តែ ហុងគ្រី ​មួយ​ទេ​គឺ​ស្ថិត​លេខ​លេខ​រៀង​ទី ​៤៧ ​ឯណោះ។ ​ដូច​នេះ ហុងគ្រី ស្ថិត​នៅ​ពូល​មរណៈ​ហើយ។

​យ៉ាងណា​មិញ​ ​បើ​មើល​លើ​លទ្ធផល​ការ​ប្រកួត​កន្លង​មក​ ហុងគ្រី ​ក៏ជា​​ក្រុម​កំពុង​ឡើង​ជើង​គ្រាន់​បើ​ដែរ​ ​ដោយ​លេង​វគ្គ​ជម្រុះ Euro នេះ​ ២ ប្រកួត​ឈ្នះ​ទាំងអស់​។ ប្រភព៖ FIFA ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖​

២៤ ក្រុមដែលត្រូវលេង UEFA Euro 2020

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;