នគបាលរាជធានីភ្នំពេញ បន្តចុះចែកម៉ាស់ដល់ពលរដ្ឋដើម្បីទប់ស្កាត់កូវីដ (បណ្ដុំរូបភាព)
- 2020-11-13 07:10:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នគបាលរាជធានីភ្នំពេញ បន្តចុះចែកម៉ាស់ដល់ពលរដ្ឋដើម្បីទប់ស្កាត់កូវីដ (បណ្ដុំរូបភាព)
ចន្លោះមិនឃើញ
លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកងម្លាំងបន្តចុះចែកម៉ាសដែលជាការឧបត្ថម្ភរបស់សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដេីម្បីផ្តល់ជូនប្រជាពលរដ្ឋ និងមន្ត្រីតាមគោលដៅ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។
សូមបញ្ជាក់ថ្ងៃនេះជាថ្ងៃទី២ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីសកម្មភាពបន្តចុះចែកម៉ាសតាមគ្រប់គោលដៅស្តុបជូនដល់ប្រជាពលរដ្ឋ។
រហូតមកដល់ថ្ងៃនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានម៉ាសចំនួន ១៣ម៉ឺន ៥ពាន់ម៉ាស ពីសាលារាជធានីភ្នំពេញ។ ក្នុងនោះ ១១ម៉ឺនម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋ និង ២ម៉ឺន ៥ពាន់ម៉ាសសម្រាប់ចែកជូនសមត្ថកិច្ច៕