មេ Tesla ហួសចិត្ត! តេស្តកូវីដ មួយថ្ងៃ៤ដង ម្ដងវិជ្ជមាន ម្ដងអវិជ្ជមាន

  • 2020-11-13 09:31:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក Elon Musk ស្ថាបនិក​ក្រុម Tesla បាន​ឲ្យ​ដឹង​តាម​រយៈ Twitter របស់​ខ្លួន ថា​លោក​ទទួល​បាន​លទ្ធផល​ខុស​គ្នា ក្រោយ​តេស្ត​ជំងឺ​កូវីដ​១៩​ចំនួន​៤​លើក ក្នុង​ថ្ងៃ​តែ​មួយ។

​ស្ថាបនិក​រូប​នេះ​និយាយ​ថា​លោក​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​ចំនួន​៤​ដង​ ដោយ​ប្រើ​ប្រាស់​ឧបករណ៍​តេស្ត​ជំងឺ​កូវីដ​១៩​​ របស់​ក្រុមហ៊ុន​ Becton Dickinson and Co​ ហើយ​លទ្ធផល​ចេញ​មក​អវិជ្ជមាន​ចំនួន​ពីរ និង​វិជ្ជមាន​ចំនួន​ពីរ។ លោក​បញ្ជាក់​ថា​បាន​ប្រើ​ប្រាស់​​ឧបករណ៍​តែ​មួយ ធ្វើ​តេស្ត​ដូច​គ្នា និង​គិលានុបដ្ឋាក​តែ​ម្នាក់​ជា​អ្នក​ធ្វើ​តេស្ត​ឲ្យ។ ឧបករណ៍​តេស្ត​ជំងឺ​កូវីដ​១៩​​របស់​ក្រុមហ៊ុន​ BD អាច​​ប្រើ​សម្រាប់​តេស្ត​រក​​វីរុស​កូរ៉ូណា​បាន​លឿន​ដោយ​សារ​មិន​បាច់​មាន​មន្ទីរពិសោធន៍។

ដោយ​សារ​មិន​ច្បាស់​ចិត្ត​នឹង​​លទ្ធផល​នៃ​ការ​តេស្ត​នេះ ​លោក​ Elon Musk បាន​សម្រេច​ចិត្ត​ធ្វើ​តេស្ត​ PCR (Polymerase Chain Reaction) ចំនួន​ពីរ​លើក​ទៀត ​ដែល​កំពុង​តែ​​​រង់ចាំ​លទ្ធផល​នៅ​ឡើយ ដោយ​ការ​ធ្វើ​តេស្ត PCR ត្រូវ​ការ​ពេល ២៤​ម៉ោង។ លោក​ Elon Musk បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​​រូប​លោក​​បាន​ចេញ​​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​ធម្មតា៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;